• ព័ត៌មានថ្មី

    Wednesday, April 22, 2015

    គ្រូ​គណិតវិទ្យា​សង្ហា​ជាង​គេ​លើ​លោក លាក់​អាជីព​ម៉ូដែល​ព្រោះ​ខ្មាស​សិស្ស

    គ្រូ ​គណិតវិទ្យា​ជនជាតិ​អ៊ីតាលី​ម្នាក់ បាន​ល្បីល្បាញ​យ៉ាង​ខ្លាំង ក្រោយ​បែក​ធ្លាយ​រូប​ជា​ច្រើន​តាម​បណ្ដាញ​អ៊ីនធឺណិត និង​ត្រូវ​សិស្ស​ទាំង​អស់​ចាត់​ទុក​ជា​គ្រូ​បង្រៀន​សង្ហា​ជាង​គេ​លើ​លោក។ យ៉ាង​ណា​មិញ ក្រៅ​ពី​បង្រៀន រូប​គេ​មាន​អាជីព​ជា​អ្នក​ដើរ​ម៉ូដ ប៉ុន្តែ​ព្យាយាម​លាក់​សិស្ស និង​មិត្ត​រួម​ការងារ ព្រោះ​មាន​ការ​ខ្មាស​អៀន។

    1

    គ្រូ​បង្រៀន​វ័យ ២៦​ឆ្នាំ ឈ្មោះ Pietro Boselli កំពុង​បង្ហាត់​សិស្ស​ផ្នែក​គណិតវិទ្យា​នៅ​សាកលវិទ្យាល័យ University College London (UCL)។ សិស្ស​គ្រប់​គ្នា មានការ​​ពេញ​ចិត្ត​គ្រូបង្រៀន​រូប​នេះ​យ៉ាង​ខ្លាំង ដោយសារ​រូបរាង​ដ៏​សង្ហា ព្រម​ទាំង​សាច់ដុំ​កង់​ៗ ដែល​កើត​ឡើង​ពី​ការ​ញៀន​ហាត់​ប្រាណ។

    សិស្ស​ម្នាក់​ក្នុង​ចំណោម​នោះ បាន​រាវរក​ឃើញ​គណនី Instagram របស់​គ្រូ និង​ចែក​ចាយ​បន្ត​ព្រម​ទាំង​សរសេរ​អម​ដោយ​ពាក្យ “អារម្មណ៍​ពេល​ដឹង​ថា​គ្រូ​គណិតវិទ្យា​របស់​អ្នក គឺ​ជា​តារា​ម៉ូដែល​កំពូល​ម្នាក់”។ ចាប់​ពី​ពេល​នោះ​មក គណនី Instagram របស់​គ្រូ​សង្ហា​រូប​នេះ មាន​អ្នក​គាំទ្រ​កើន​ឡើង​ជា​លំដាប់ រហូត​ដល់​ជាង ៤៨០០០០​នាក់។ គ្រូបង្រៀន​ជនជាតិ​អ៊ីតាលី បាន​និយាយ​ថា លោក​ព្យាយាម​លាក់​អាជីព​ម៉ូដែល​ពី​សិស្ស និង​មិត្ត​រួម​ការងារ​នៅ​សាកលវិទ្យាល័យ​អស់​ពេល​ជា​យូរ​មក​ហើយ ដោយសារ​ខ្លាច​ពួក​គេ​មើល​ងាយ​ខ្លួន។


    នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​កាសែត The Times របស់​អង់គ្លេស លោក​គ្រូ Boselli ដែល​មាន​កាន់​សញ្ញាប័ត្រ​កម្រិត​បណ្ឌិត បាន​និយាយ​ថា នៅ​ពេល​ដាក់​ពាក្យ​ធ្វើ​ជា​គ្រូ​បង្រៀន លោក​មិន​ចង់​ដាក់​ប្រវត្តិរូប​ជា​តារា​ម៉ូដែល​ទៅ​ក្នុង CV នោះ​ទេ។ ​​គ្រូ​បង្រៀន​កំពុង​​ល្បី​ឈ្មោះ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា លោក​មិន​ចង់​ឲ្យ​សិស្ស​ទាំង​អស់​ដឹង​ពី​អាជីព​នេះ​ឡើយ។ លោក Boselli បាន​និយាយ​ថា “ខ្ញុំ​គិត​តែ​ម្យ៉ាង​ទេ គឺ​ខ្មាស​គេ… ខ្ញុំ​គិត​ថា​មនុស្ស​ទាំង​អស់​នៅ​កន្លែង​ការងារ ប្រាកដ​ជា​មើល​ងាយ​ខ្ញុំ”។

    លោក​គ្រូ Boselli ដែល​ជាប់​សញ្ញាប័ត្រ​បណ្ឌិត​ផ្នែក​វិស្វកម្ម​គ្រឿងយន្ត មាន​ក្ដី​សង្ឃឹម​ថា លុយ​ដែល​រក​បាន​ពី​អាជីព​ម៉ូដែល​នឹង​អាច​ជួយ​លោក​ឲ្យ​បើក​ក្រុមហ៊ុន​ វិស្វកម្ម​មួយ​ក្នុង​ក្រុង​ឡុងដុង ប្រទេស​អង់គ្លេស។ យ៉ាង​ណា​មិញ អាច​ជា​ដំណឹង​អាក្រក់​សម្រាប់​នារី​ទាំង​ឡាយ ដែល​បាក់​ចិត្ត​លើ​គ្រូ​សង្ហា​ម្នាក់​នេះ ព្រោះ​រូប​គេ​មាន​សង្សារ​រួច​ទៅ​ហើយ៕


    8
     
    7
     
    5
     
    2

    • Blogger Comments
    • Facebook Comments
    Item Reviewed: គ្រូ​គណិតវិទ្យា​សង្ហា​ជាង​គេ​លើ​លោក លាក់​អាជីព​ម៉ូដែល​ព្រោះ​ខ្មាស​សិស្ស Rating: 5 Reviewed By: Unknown
    Scroll to Top