• ព័ត៌មានថ្មី

    Saturday, April 4, 2015

    ពិត​ជា​ឡូយ​មែន ឧទ្ធម្ភាគចក្រ​ប្រណិត​មួយ​នេះ

    The Bell 525 Relentless ​គឺ​ជា​ឧទ្ធម្ភាគចក្រ​ទំនើប​បំផុត ​ដែល​ក្រុម​ហ៊ុន​ Textron ​បាន​​ផលិត​ឡើង​សម្រាប់​អ្នក​មាន​លុយ​ចាយ​មិន​អស់​ទិញ​ជិះ។ ឧទ្ធម្ភាគចក្រ​នេះ​ដែរ មើល​ខាង​ក្នុង​ទៅ​គឺ​ដូច​នឹង​បន្ទប់​ទទួល​ភ្ញៀវ​មួយ​អីចឹង​ព្រោះ​ត្រូវ​បាន​រចនា​ឡើង​ឱ្យ​មាន​​កន្លែង​អង្គុយ​ដែល​អាច​ដាក់​មនុស្ស​បាន​រហូត​ដល់​ទៅ​២០​នាក់​ឯ​ណោះ។


    274013EE00000578-0-image-a-3_1428049709319

    The Bell 525 Relentless ​ជា​ឧទ្ធម្ភាគចក្រ​ដែល​ខាង​ក្រុម​ហ៊ុន Textron ​ផលិត​ឡើង​មាន​កំណត់​ហើយ​មិន​ទាន់​បាន​ដាក់​តម្លៃ​​លក់​ឱ្យ​ពិត​ប្រាកដ​នោះ​ទេ ប៉ុន្តែ​គេ​អាច​សន្និដ្ឋាន​បាន​ថា ​វា​មាន​តម្លៃ​ប្រហែល​ជា​១៥​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រឿង។ ចំពោះ​ផ្នែក​ខាង​ក្នុង​វា​វិញ គឺ​ត្រូវ​បាន​គេ​ធ្វើ​ឡើង​ឱ្យ​ធំ​ជាង​ឧទ្ធម្ភាគចក្រ​​ធម្មតា​ ពោល​គឺ​មាន​ទំហំ​ដល់​ទៅ​៨​ម៉ែត្រ​ការ៉េ​ និង​បំពាក់​ទៅ​ដោយ​ឧបករណ៍​ប្រណិត​ៗ​ទាំង​អស់។

    2740139A00000578-0-image-a-2_1428049700621

    2740140E00000578-0-image-a-5_1428049720169

    2740159800000578-0-image-a-14_1428049747514



    មួយ​វិញ​ទៀត វិបសាយ​ផ្លូវ​ការ​របស់​ក្រុមហ៊ុន​ខាង​លើ​បាន​សរសេរ​បញ្ជាក់​ពី The Bell 525 Relentless ដែរ​ថា៖ “វា​ជា​ឧទ្ធម្ភាគចក្រ​ល្អ​ជាង​គេ​ប្រចាំ​ឆ្នាំ​នេះ សម្រាប់​ជូន​ដល់​អតិថិជន​ណា​ដែល​ចង់​លំហែ​កាយ​លើ​អាកាស​ជា​លក្ខណៈ​គ្រួសារ​ ឬ​មាន​កម្មវិធី​ជប់​លៀង​អ្វី​មួយ។ ជា​ពិសេស​វា​ក៏​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​កិច្ច​ប្រជុំ​ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន​ធំ​ៗ​ផង​ដែរ”។

    និយាយ​ពី​កម្លាំង​ម៉ាស៊ីន​របស់​វា​វិញ​គឺ​អាច​ហោះហើរ​បាន​២៨៦​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ និង​ផ្ទុក​ប្រេង​​បាន​២ ៤០០​លីត្រ​។ លើស​ពី​នេះ​ទៅ​ទៀត ឧទ្ធម្ភាគចក្រ​មួយ​នេះ​អាច​ហោះហើរ​ក្នុង​រយៈ​ចម្ងាយ​៩២៥​គីឡូម៉ែត្រ​ដោយ​មិន​បាច់​ឈប់​បាន៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: ពិត​ជា​ឡូយ​មែន ឧទ្ធម្ភាគចក្រ​ប្រណិត​មួយ​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top