• ព័ត៌មានថ្មី

    Wednesday, April 22, 2015

    វិបសាយ​​សិច ​បាញ់​ក្រុម​ Porto កប់ៗ ក្រោយ​ចាញ់ Bayern ទក់​សាច់

    វិបសាយ ​សិច​ Brazzers បាន​បាញ់ (troll) ក្រុម​ Porto ​​ថា​ពួកគេ​នឹង​ឲ្យ​កីឡាករ​របស់​ក្រុម​​​មួយ​នេះ​​ ចូល​​ជា​សមាជិក​​​ឥត​គិត​ថ្លៃ​ ដើម្បី​បន្ធូរ​អារម្មណ៍​តាន​តឹង​ និង​​បំបាត់​ការ​ឈឺចាប់។


    1026

    ការ​ចំអក​បែប​លេង​សើច​ដូច​នេះ គឺ​បន្ទាប់​ពី​ក្រុម​ Porto ​​ត្រូវ​ក្រុម​ជើង​ឯក​អាល្លឺម៉ង់ Bayern Munich លត់​យ៉ាង​ទក់​សាច់ ៦-១ នៅ​កីឡដ្ឋាន Allianz Arena ​ក្នុង​ការ​ប្រកួត​ UEFA Champions League ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ ជើង​ទី​២ កាល​ពី​យប់​មិញ។

    ក្រុមហ៊ុន​ដែល​មាន​មូលដ្ឋាន​នៅ​​កាណាដា​មួយ​នេះ បាន​សរសេរ​ក្នុង​​គណនី​​ Twitter របស់​ខ្លួន​​ថា នឹង​ឲ្យ​ក្រុម​កីឡាករ​ Porto ទាំង​អស់​ចូល​ជា​សមាជិក​ឥត​គិត​ថ្លៃ ដូច្នេះ​មាន​ន័យ​ថា កីឡាករ​ទាំង​អស់​​អាច​ចំណេញ​បាន​២០​ផោន (ជិត​៣០​ដុល្លារ) ក្នុង​១​ខែ។

    111

    222

    ក្រោយ​ធ្លាក់​ពី Champions League ក្រុម​ជើង​ខ្លាំង​ព័រទុយហ្គាល់​នេះ ​នឹង​ត្រូវ​ជួប​កាត់​សេចក្ដី​​​រក​​ម្ចាស់​ជើង​ឯក​​​លីក​កំពូល​​​ ព័រទុយហ្គាល់ ទល់​នឹង​​ក្រុម​គូ​ប្រជែង​ Benfica ​ចុង​សប្ដាហ៍​នេះ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: វិបសាយ​​សិច ​បាញ់​ក្រុម​ Porto កប់ៗ ក្រោយ​ចាញ់ Bayern ទក់​សាច់ Rating: 5 Reviewed By: Unknown
    Scroll to Top