• ព័ត៌មានថ្មី

    Saturday, May 2, 2015

    Post titleFloyd និង​ PacMan ជួប​គ្នា​ថ្លឹង​ទម្ងន់​ចុង​ក្រោយ​ មុន​ឡើង​វ៉ៃ​​មិន​ដល់​២៤​ម៉ោង​ទៀត

    កំពូល ​អ្នក​ប្រដាល់​​ទាំង​២​រូប​ Floyd Mayweather ​និង​ Manny Pacquiao បាន​ជួប​ប្រឈម​មុខ​គ្នា​លើក​ចុង​ក្រោយ​ មុន​នឹង​ឡើង​វ៉ៃ​នៅ​មិន​ដល់​២៤​ម៉ោង​ទៀត​នេះ​ ខណៈ​ដែល​អ្នក​ទាំង​២មក​​ថ្លឹង​ទម្ងន់​​ម្ដង​ទៀត​ កាល​ពី​យប់​មិញ ដើម្បី​វ៉ៃ​ដណ្ដើម​ខ្សែ​ក្រវាត់​ពិភពលោក​ថ្មី ទម្ងន់​១៤៧​ផោន (ជាង​៦៦,៥​គីឡូក្រាម)។



    2

    ក្នុង​ការ​ថ្លឹង​ទម្ងន់​នេះ​ដែរ​​ឃើញ​ថា កំពូល​អ្នក​ប្រដាល់​អាស៊ី​ Pacquiao ខ្វះ​២​ផោន​ទៀត​ ទើប​គ្រប់​១៤៧​ផោន ដូច្នេះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ហ្វីលីពីន​វ័យ​៣៦​ឆ្នាំ​រូប​នេះ ក៏​បាន​ញ៉ាំ​សូកូឡា​ ដើម្បី​បង្គ្រប់​ទម្ងន់​ផង​ដែរ។

    ​ចំណែក​ឯ​កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​​អាមេរិក​ Floyd វិញ ថ្លឹង​យប់​មិញ​បាន​ទម្ងន់ ១៤៦​ផោន​លើ​ Pacquiao ១​ផោន តែ​​ក្រោម​​ដែន​កំណត់​ (១៤៧ផោន) ១​ផោន។ យ៉ាង​ណា​ក្ដី ទម្ងន់​ខុស​គ្នា​បន្តិច​បន្តួច​នេះ ពុំ​មាន​អ្វី​ចោទ​ទេ ពោល​គឺ​ការ​ប្រកួត​​នឹង​ធ្វើ​ឡើង​ជា​​​ធម្មតា។

    ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ដ៏​ធំ​បំផុត​របស់​ពិភពលោក​មួយ​នេះ នឹង​មក​ដល់​នៅ​យប់​ថ្ងៃ​សៅរ៍ (​ព្រឹក​ថ្ងៃ​អាទិត្យ​នៅ​កម្ពុជា) ស្អែក​នេះ​ហើយ ដូច្នេះ​សូម​ចាំ​មើល​ទាំង​អស់​គ្នា​ថា អ្នកណា​ជា​​ម្ចាស់​ខ្សែ​ក្រវាត់​ពិភពលោក​ថ្មី​នេះ៕

    4

    6

    8

    3

    5

    7

    9
    • Blogger Comments
    • Facebook Comments
    Item Reviewed: Post titleFloyd និង​ PacMan ជួប​គ្នា​ថ្លឹង​ទម្ងន់​ចុង​ក្រោយ​ មុន​ឡើង​វ៉ៃ​​មិន​ដល់​២៤​ម៉ោង​ទៀត Rating: 5 Reviewed By: Unknown
    Scroll to Top