• ព័ត៌មានថ្មី

    Thursday, May 7, 2015

    Messi ​ស៊ុត​២​ Assist ១ ជួយ​ Barca សង​សឹក​បាន​សម្រេច​​​ឈ្នះ​ Bayern ៣-០

    Lionel Messi ​ស៊ុត​បញ្ចូល​ទី​២​គ្រាប់ និង​ assist ឲ្យ​ Neymar ​ស៊ុត​នៅ​ម៉ោង​បន្ថែម​មាន​របួស​១​គ្រាប់​ទៀត ជួយ​ឲ្យ​ក្រុម FC Barcelona សង​សឹក​ Bayern Munich ​បាន​សម្រេច​ ដោយ​​​​យក​ឈ្នះ​លទ្ធផល ៣-០ ក្នុង​​ការ​ប្រកួត​ជើង​ទី​១​ពាន​រង្វាន់ UEFA Champions League ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ នៅ​កីឡដ្ឋាន Camp Nou ​កាល​ពី​យប់​មិញ​នេះ។


    286279CC00000578-3070826-image-a-84_1430944276108

    ការ​ប្រកួត​នៅ​តង់​ទី​១ Barca ​មាន​ឱកាស​ល្អ​ៗ ជា​ច្រើន​លើក​ដែរ​ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច ដោយ​អ្នកចាំទី​ Manuel Neuer ​ជួយ​សង្គ្រោះ​បាន​​​ជា​ច្រើន។ ប៉ុន្តែ​លុះ​ដល់​តង់​ទី​២ នាទី​៧៧ ទើប​ Messi ស៊ុត​បញ្ចូល​ទី​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​បាន​សម្រេច​ ក្រោយ​ការ​បញ្ជូន​ពី​ Dani Alves។ ៣​នាទី​បន្ទាប់ ពោល​គឺ​នាទី​៨០ ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ដដែល បាន​ញាក់​ដាច់​ចង្កេះ​ខ្សែ​ការពារ ហើយ​ក៏​ស៊ុត​ឆ្កឹះ​ផុត​ដៃ Neuer បាន​គ្រាប់​ទី​២ មុន​ពេល​​ Neymar បាន​ថែម​១​គ្រាប់​ទៀត​នៅ​ម៉ោង​បន្ថែម​មាន​របួស ដោយ​បាល់​ដាច់​មាត់ បន្ទាប់​ពី​ការ​បញ្ជូន​ពី​ Messi។

    ​ចំណែក​ឯ​ក្រុម​ភ្ញៀវ​ Bayern ​​ដែល​អវត្តមាន​កីឡាករ​​ឆ្នើម Robben និង Ribéry នោះ​មិន​អាច​បំបែក​ពង​មាន់​ក្រុម​ Barca បាន​ទេ ទោះ​បី​ជា​មាន​បាល់​គ្រប់គ្រង​ដល់​ទៅ​ ៥៥%​ ក៏​ដោយ ប៉ុន្តែ​បើ​ក្រឡេក​ទៅ​មើល​ការ​ស៊ុត​វិញ គឺ​​​មិន​​បាន​ស៊ុត​ចំ​គោល​ដៅ​​​១​លើក​សោះ​​​ ខណៈ​ដែល​​ម្ចាស់​ផ្ទះ​ស៊ុត​ចំ​គោល​ដៅ​បាន​ដល់​ទៅ​ ​៨​​លើក។

    ​លទ្ធផល​នេះ​មាន​ន័យ​ថា ១៧​ប្រកួត​ចុង​ក្រោយ​​របស់ Barcelona គឺ​ឈ្នះ​​១៦​លើក​ ខណៈ​ដែល​ Messi, Suarez និង Neymar រក​គ្រាប់​បាល់​បាន​១១១​គ្រាប់​​ហើយ នៅ​រដូវ​កាល​នេះ។ រីឯ​ការ​ប្រកួត​ជើង​ទី​២ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា​ខាង​មុខ៕

    28628C3300000578-3070826-image-a-99_1430945813524

    2862220E00000578-0-image-a-23_1430939446331

    2862234400000578-0-image-a-21_1430939338094

    28628CCA00000578-3070826-image-a-100_1430945954636

    2862993B00000578-3070826-image-a-109_1430946805103

    28629C3700000578-3070826-image-a-111_1430946952597
    • Blogger Comments
    • Facebook Comments
    Item Reviewed: Messi ​ស៊ុត​២​ Assist ១ ជួយ​ Barca សង​សឹក​បាន​សម្រេច​​​ឈ្នះ​ Bayern ៣-០ Rating: 5 Reviewed By: Unknown
    Scroll to Top