• ព័ត៌មានថ្មី

    Thursday, May 21, 2015

    Scholes ​ថា​ Man Utd ត្រូវ​​ការ​​កីឡាករ​ថ្មី​៥​នាក់​​​​ទៀត​​​​​​​ដើម្បី​លើក​ពាន​ EPL

    Paul Scholes អតីត​ខ្សែ​បម្រើ​​ឆ្នើម​ក្រុម Manchester United ​បាន​លើក​ឡើង​ថា បិសាច​ក្រហម​ត្រូវ​ការ​កីឡាករ​ថ្មី​៥​នាក់​បន្ថែម​ទៀត នៅ​រដូវ​ក្ដៅ​នេះ ​ដើម្បី​អាច​ប្រជែង​យក​តំណែង​ជើង​ឯក English Premier League បាន ​នៅ​រដូវ​កាល​ក្រោយ។


    Paul-Scholes

    Man Utd បាន​ទិញ Memphis Depay ពី​ក្រុម​ PSV ​បាន​ម្នាក់​ហើយ ប៉ុន្តែ​ Scholes ​យល់​ថា​ក្រុម​របស់​លោក Louis van Gaal ​នៅ​ត្រូវ​ការ ខ្សែ​ការពារ​២​នាក់ ខ្សែ​បម្រើ​ម្នាក់ ខ្សែ​ប្រយុទ្ធ​ម្នាក់ ​និង​អ្នកចាំទី​ម្នាក់​ទៀត បើ​ David De Gea ​ផ្ទេរ​ទៅ​កាន់ Real Madrid។

    បុរស​វ័យ​៤០​ឆ្នាំ បាន​ប្រាប់​ដល់ Sky Sports ​ថា៖ “ខ្ញុំ​គិត​ថា Man Utd អាច​នឹង​ស្វែង​រក ខ្សែ​ការពារ​​កណ្ដាល​ម្នាក់ ​ខ្សែ​ការពារ​ស្ដាំ​ម្នាក់ អ្នកចាំទី​ម្នាក់ ខ្សែ​ប្រយុទ្ធ​កំពូល​ម្នាក់ និង​អាច​ខ្សែ​បម្រើ​​ប្រយុទ្ធ​​ម្នាក់​ទៀត ដូច្នេះ​សរុប​គឺ​៥​នាក់”។

    “យើង​ឃើញ​ថា ពេល​ពួកគេ​លេង​ទល់​នឹង​ក្រុម​ធំៗ ពួកគេ​ធ្វើ​បាន​ល្អ​ណាស់។ បើ​ពួកគេ​អាច​​លេង​របៀប​នោះ ពេញ​មួយ​រដូវ​កាល ទល់​នឹង​​​ក្រុម​នៅ​កណ្តាល​ ​និង​​​​​​​ក្រោម​ពាក់​កណ្ដាល​តារាង​ដែរ​នោះ ពួកគេ​នឹង​មាន​ឱកាស ឈ្នះ​ពាន​រង្វាន់។ ពួកគេ​ អាច​នឹង​ប្រជែង​គ្នា​ជាមួយ​នឹង Chelsea និង Manchester City។ ចំណែក​ឯ Arsenal ​ខ្ញុំ​មិន​ព្រួយ​ទេ។ ​​​ទោះ​ជា​យ៉ាង​ណា​នៅ​តែ​មាន​ចន្លោះ​ត្រូវ​បំពេញ​បន្ថែម​បើ​ចង់​ឈរ​នៅ​កំពូល ​តារាង”។ វីរ​បុរស​របស់​ក្លិប​បិសាច​ក្រហម បាន​បន្ថែម។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Scholes ​ថា​ Man Utd ត្រូវ​​ការ​​កីឡាករ​ថ្មី​៥​នាក់​​​​ទៀត​​​​​​​ដើម្បី​លើក​ពាន​ EPL Rating: 5 Reviewed By: Unknown
    Scroll to Top