• ព័ត៌មានថ្មី

    Thursday, May 7, 2015

    នារី​ម្នាក់​ចង់​គ្រង​កំណត់ត្រា​សុដន់​ស្អាត​ជាង​គេ​លើ​លោក

    ចិន ​ជា​ប្រទេស​ដ៏​ធំ​មាន​ប្រជាជន​ជាង ១​ពាន់​លាន​នាក់ ដូច្នេះ​ហើយ​ទើប​ដែនដី​អាស៊ី​មួយ​នេះ កាន់​កាប់​កំណត់ត្រា​ពិភពលោក​ជា​ច្រើន​រាប់​មិន​អស់។ ពេល​នេះ ម្ដាយ​រូប​ស្រស់​ជនជាតិ​ចិន​ម្នាក់​ទៀត កំពុង​មាន​បំណង​ចង់​គ្រង​កំណត់​ត្រា​របស់​ស្ថាប័ន Guinness ជា​នារី​ដែល​មាន​សុដន់​ស្អាត​ជាង​គេ​លើ​លោក។

    4

    តាម​សារព័ត៌មាន China Daily បាន​ឲ្យ​ដឹង​ថា អ្នក​ស្រី Li Ling មាន​មហិច្ឆតា​ចង់​ឲ្យ​គេ​ផ្ដល់​តម្លៃ​ចំពោះ​សុដន់​របស់​នារី​ចិន តាម​រយៈ​ការ​វះកាត់​កែ​សុដន់​របស់​នាង​ផ្ទាល់។ ម្ដាយ​វ័យ​ក្មេង​នេះ មាន​សង្ឃឹម​ថា​នឹង​អាច​នាំ​ប្រទេស​ចិន​ឲ្យ​គេ​ស្គាល់​កាន់​តែ​ច្រើន តាម​រយៈ​សុដន់​ដ៏​ទាក់ទាញ ព្រម​ទាំង​ស្រោចស្រង់​កិត្តិនាម ដែល​ធ្លាប់​ខូច​ខាត​តាម​រយៈ​ការ​បង្ហាញ​ម៉ូដែល​ដើមទ្រូង​ដ៏​កំប្លុកកំប្លែង​ ពី​មុន​មក។

    បន្ទាប់​ពី​ឆ្លង​កាត់​ផ្លែ​កាំបិត​វះកាត់​សុដន់​នៅ​ក្រុង​សៀងហៃ​កាល​ពី​ សប្ដាហ៍​មុន អ្នក​ស្រី Li មាន​ជំនឿ​ចិត្ត​យ៉ាង​មុត​មាំ​ថា នឹង​អាច​គ្រង​តំណែង​ជា​នារី​មាន​សុដន់​ស្អាត​ជាង​គេ​លើ​លោក​របស់​ស្ថាប័ន Guinness។ យ៉ាង​ណា​ក្ដី មនុស្ស​មួយ​ចំនួន​បាន​គិត​ថា​នារី​ម្នាក់​នេះ កំពុង​មាន​សុទិដ្ឋិនិយម​ខ្លាំង​បន្តិច​ចំពោះ​ការ​គ្រង​តំណែង​ពិភពលោក៕


    អ្នក​ស្រី Li Ling ក្រោយ​វះកាត់

    3
    អ្នក​ស្រី Li Ling ពេល​កំពុង​វះ​កាត់

    2
    • Blogger Comments
    • Facebook Comments
    Item Reviewed: នារី​ម្នាក់​ចង់​គ្រង​កំណត់ត្រា​សុដន់​ស្អាត​ជាង​គេ​លើ​លោក Rating: 5 Reviewed By: Unknown
    Scroll to Top