• ព័ត៌មានថ្មី

    Monday, May 18, 2015

    អាពាហ៍ពិពាហ៍​សត្វ​សុនខ​ រ៉ូប​មាន​តម្លៃ​ដល់​ខ្ទង់​​ពាន់​ដុល្លារ​

    ពិធី ​រៀប​អាពាហ៍ពិពាហ៍​របស់​សត្វ​សុនខ​មួយ​គូ​​ បាន​រៀបចំ​ឡើង​យ៉ាង​អធិកអធម​នៅ​ប្រទេស​អូស្ត្រាលី ដែល​​គ្រាន់​តែ​​ឈុត​រៀបការ​សម្រាប់​សុនខ​​ជា​កូន​ក្រមុំ​ ​មាន​តម្លៃ​ដល់​២០០០​ដុល្លារ​អូស្ត្រាលី (ប្រហែល​១៦០០ដុល្លារ​អាមេរិក)។


    សត្វ​សុនខ​ជា​កូន​កម្លោះ​កូន​ក្រមុំ ដែល​មាន​ឈ្មោះ​ថា Jasper  និង Jasmine នោះ បាន​បណ្ដើរ​គ្នា​យ៉ាង​សង្ហា​​នៅ​លើ​កម្រាល​ព្រំ​ក្រហម​មិន​ចាញ់​មនុស្ស​នោះ​ ទេ នៅ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍​សប្បុរសធម៌​ដែល​ធ្វើ​ឡើង​នៅ​រដ្ឋ Victoria ប្រទេស​អូស្រ្ដាលី​នោះ។

    ​ពិធី​រៀបការ​នេះ​ត្រូវ​បាន​រៀប​ចំ​ដោយ​​អង្គការ​ជួយ​សង្គ្រោះ​សត្វ​សុនខ ​​ Pug Rescue and Adoption Victoria និង​មាន​ការ​ចូលរួម​ពី​អ្នក​ចូលចិត្ត​សុនខ​ ចំនួន៣៥០​នាក់​ អម​ជាមួយ​​សត្វ​សុនខ​ជាង​៦០​ក្បាល​ផង​ដែរ។

    ​បើ​តាម​អ្នក​រៀប​ចំ ​បាន​ឲ្យ​ដឹង​ថា​ពិធី​នេះ​រៀប​ចំ​បាន​យ៉ាង​រលូន​បើ​ទោះ​បី​ជា​សត្វ​សុនខ​ដែល ​ស្លៀក​ឈុត​ទាន់​សម័យ​មាន​អារម្មណ៍​ភ័យ​ខ្លាច​បន្តិច​ក៏​ដោយ។ ហើយ​អ្វី​ដែល​ជា​ពិសេស​នោះ​គឺ​នៅ​ពេល​ដែល​សុនខ​ញី​ Jasmine ស្លៀក​ឈុត​កូន​ក្រមុំ​​ដើរ​ចុះ​មក​ផ្លូវ​ប្រារព្ធ​ពិធី​ ​ក៏​មាន​សត្វ​សុនខ​ជា​ច្រើនបាន​ស្ទុះ​មក​មើល​ផង​​ដែរ​៕

    14

    15

    16

    17

    18

    19

    20
    • Blogger Comments
    • Facebook Comments
    Item Reviewed: អាពាហ៍ពិពាហ៍​សត្វ​សុនខ​ រ៉ូប​មាន​តម្លៃ​ដល់​ខ្ទង់​​ពាន់​ដុល្លារ​ Rating: 5 Reviewed By: Unknown
    Scroll to Top