• ព័ត៌មានថ្មី

    Monday, May 4, 2015

    Chelsea ឈ្នះ​ពាន Premier League ទោះ​សល់​៣ប្រកួត

    ក្រុម ​តោ​ខៀវ Chelsea បាន​ក្លាយ​ជា​ម្ចាស់​ពាន​រង្វាន់​ English Premier League ហើយ ក្រោយ​យក​ឈ្នះ Crystal Palace ១-០ នៅ​ Stamford Bridge យប់​មិញ​នេះ។

    12

    ក្រុម​លោក​ Jose Mourinho បាន​នាំ​មុខ​​ក្រុម​គូ​ប្រជែង Manchester City ដែល​ឈ្នះ Tottenham ១-០ យប់​មិញ​ដែរ​នោះ ដល់​ទៅ​១៣ពិន្ទុ ខណៈ​ការ​ប្រកួត​សល់​តែ​៣សប្ដាហ៍​ទៀត​ប៉ុណ្ណោះ។ គ្រាប់​បាល់​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​នេះ ​ធ្វើ​បាន​ដោយ​ខ្សែ​បម្រើ​បែលហ្សិក Eden Hazard នៅ​ចង់​តង់​ទី​១។ ម្ចាស់​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ​នៅ​អង់គ្លេស​រូប​នេះ ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​មិន​ផុត​ដៃ​អ្នក​ចាំ​ទី​ Julian Speroni នោះ​ទេ ប៉ុន្តែ​បាន​តែត​បន្ថែម​​បំប៉ោង​សំណាញ់​ទី​បាន​សម្រេច។

    លទ្ធផល​នេះ បាន​ជួយ​ឲ្យ​លោក Mourinho អាច​ឈ្នះ​ពាន​លីក​កំពូល​អង់គ្លេស​ជា​លើក​ទី​៣ ហើយ​ក៏​ជា​ពាន​លើក​ទី​៥​ក្នុង​ប្រវត្តិសាស្រ្ដ​របស់​ក្លិប​ផង​ដែរ។ Chelsea បាន​ឈ្នះ​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៥៥ មុន​ឈ្នះ​៣​លើក​ទៀត​ក្នុង​ជំនាន់​ម្ចាស់​ក្លិប​ Roman Abramovich ក្នុង​ឆ្នាំ​២០០៥, ២០០៦ និង​២០១០៕

    pl

    16

    17



    11

    14

    15
    • Blogger Comments
    • Facebook Comments
    Item Reviewed: Chelsea ឈ្នះ​ពាន Premier League ទោះ​សល់​៣ប្រកួត Rating: 5 Reviewed By: Unknown
    Scroll to Top