• ព័ត៌មានថ្មី

    Tuesday, May 26, 2015

    Amir Khan សង្ឃឹម​ឈ្នះ​ Algieri ​ដើម្បី​ជួប​ Floyd

    កីឡាករ Amir Khan មាន​ទំនុក​ចិត្ត​ថា​ខ្លួន​នឹង​អាច​យក​ឈ្នះ​អ្នក​ប្រដាល់​អាមេរិក Chris Algieri ​បាន​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​ឈាន​ទៅ​ប្រកួត​ជាមួយ​កំពូល​អ្នក​ប្រដាល់ Floyd Mayweather ​នៅ​ថ្ងៃ​ទី​១២ ​ខែ​កញ្ញា​ខាង​មុខ ដែលអាច​​ជា​ប្រកួត​ចុង​ក្រោយ​របស់​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​របស់​អាមេរិក។


    Khan ​ទើប​តែ​មាន​វ័យ​២៨​ឆ្នាំ​ទេ តែ​ធ្លាប់​ឡើង​ប្រកួត​ដល់​ទៅ​៣៣​ដង​មក​ហើយ ដែល​ក្នុង​នោះ​ឈ្នះ​៣០​ដង ​និង​ចាញ់​៣​ដង ផ្ដួល​គូ​ប្រកួត​ឱ្យ​សន្លប់​បាន​១៩​ដង។ មហិច្ឆតា​ធំ​បំផុត​របស់​គេ គឺ​ចង់​ឡើង​ប្រកួត​ជាមួយ Floyd ​ឱ្យ​បាន​ម្ដង ក្នុង​អាជីព​ជា​អ្នក​ប្រដាល់​។ កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ​កំពុង​តែ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ហើយ ក្នុង​ការ​ដើរ​តាម​គន្លង​របស់ Manny Pacquiao  ពោល​គឺ​ត្រូវ​ឡើង​ប្រកួត​ជាមួយ​​ Algieri ឱ្យ​ឈ្នះសិន​ ទើប​មាន​ឱកាស​កាន់​តែ​ច្រើន​ដើម្បី​ប៉ះ Floyd  Mayweather។

    Amir-Khan-vs-Chris-Algieri-Live-All-Access

    “ខ្ញុំ​ត្រូវ​តែ​ប្រុងប្រយ័ត្ន​ឱ្យ​មែន​ទែន ក្នុង​ការ​ប្រកួត​ជាមួយ Algieri ​នៅ​ថ្ងៃ​សុក្រ​នេះ។ ប្រសិន​បើ​ខ្ញុំ​ឈ្នះ ខ្ញុំ​នឹង​មាន​ឱកាស​ច្រើន​ក្នុង​ការ​ទៅ​ជួយ Floyd ​ក្នុង​ប្រកួត​ចុង​ក្រោយ​របស់​គេ។ វា​ដូច​ទៅ​នឹង​ Manny ​ដែរ ដែល​យក​ឈ្នះ Algieri ​ហើយ អាច​ទៅ​ប្រកួត​ជាមួយ​ Floyd ​បាន”។ នេះ​បើ​តាម អ្នក​ប្រដាល់​អង់គ្លេស​ខាង​លើ​បាន​បញ្ជាក់​បន្ថែម។

    khan-wants-to-face-broner

    បន្ទាប់​ពី​យក​ឈ្នះ​លើ Pacquiao មក​ Floyd ​បាន​ប្រកាស​ជា​សាធារណៈ​ថា​នឹង​ឡើង​សង្វៀន​ប្រកួត​មួយ​ប្រកួត​ទៀត​នឹង​ចូល​ និវត្តន៍​ហើយ ចំណែក​ឯ​ដៃ​គូ​ក្នុង​ប្រកួត​ចុង​ក្រោយ​នោះ​នៅ​មិន​ទាន់​ដឹង​ថា​នរណា​ឱ្យ​ ប្រាកដ​នោះ​ទេ ប៉ុន្តែ​កីឡាករ​មាន​ភាគរយ​ខ្ពស់​ជាង​គេ​គឺ Amir Khan ​នេះ​ហើយ ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Amir Khan សង្ឃឹម​ឈ្នះ​ Algieri ​ដើម្បី​ជួប​ Floyd Rating: 5 Reviewed By: Unknown
    Scroll to Top