• ព័ត៌មានថ្មី

    Monday, May 25, 2015

    ស្គី​ហោះ​ជាប់​កំណត់​ត្រា​ពិភពលោក ហោះ​បាន​ចម្ងាយ​ជិត៣០០​ម៉ែត្រ

    ស្គី ​ហោះ ឬ Hoverboard បាន​ជាប់​កំណត់ត្រា​ពិភព​លោក ដោយ​អាច​ហោះ​បាន​ចម្ងាយ​ ៩០៥ហ្វីត (២៧៥,៩ម៉ែត្រ) ឆ្លង​កាត់​ទន្លេ Ouareau នៃ​ប្រទេស​កាណាដា។


    ក្តារ​ស្គី​មួយ​នេះ​ត្រូវ​បាន​ជិះ​ពី​លើ​​និង​បញ្ជា​ដោយ​លោក Catalin Alexandru Duru ដែល​ជា​​អ្នក​ផលិត​​ស្គី​ហោះ​នេះ​ឡើង។ ឧបករណ៍​មួយ​នេះ​ទើប​តែ​ត្រូវ​បាន​បង្កើត​ឡើង​ ហើយ​ក៏​បាន​ជិះ​បំបែក​កំណត់​ត្រា​លើក​ដំបូង​​ដោយ​លោក​ផ្ទាល់​តែ​ម្តង។ លោក Catalin បាន​ឱ្យ​ដឹង​ថា ស្គី​ហោះ​នេះ អាច​ជិះ​បាន​គ្រប់​ទី​កន្លែង តែ​ជា​​កន្លង​មក​​វា​ត្រូវ​បាន​ធ្វើ​តែស្ត​ជិះ​សាក​ល្បង​តែ​លើ​ទឹក​សិន​ ប៉ុណ្ណោះ។

    ដើម្បី​អាច​ទទួល​បាន​កំណត់​ត្រា​ពិភព​លោក​នេះ​បាន លោក Catalin ត្រូវ​ជិះ​ស្គី​ហោះ​នេះ​ឱ្យ​បាន​ចម្ងាយ ៥០ម៉ែត្រ តែ​ទី​បញ្ចប់​លោក​អាច​ជិះ​បាន​រហូត​ដល់​ទៅ ជាង​២០០ម៉ែត្រ​ឯណោះ។ ទោះ​ជា​យ៉ាង​ណា​ពុំ​មាន​ការ​បញ្ជាក់​ណា​មួយ​អំពី​តម្លៃ ក៏​ដូចជា​ការ​ដាក់​លក់​​ស្គី​ហោះ​នេះ​លើ​ទីផ្សារ​​នោះ​ទេ៕


    28F9862B00000578-3093065-Canadian_inventor_Catalin_Alexandru_Duru_has_set_the_world_recor-a-13_1432315160242

    video-undefined-28FC89EF00000578-385_636x358 (2)
    • Blogger Comments
    • Facebook Comments
    Item Reviewed: ស្គី​ហោះ​ជាប់​កំណត់​ត្រា​ពិភពលោក ហោះ​បាន​ចម្ងាយ​ជិត៣០០​ម៉ែត្រ Rating: 5 Reviewed By: Unknown
    Scroll to Top