• ព័ត៌មានថ្មី

    Monday, May 4, 2015

    Floyd ​​មាន​លុយ​ច្រើន ​ល្មម​អាច​ខ្ចី​ជើង​ Ronaldo មួយ​​ជីវិត​បាន

    កំពូល ​​អ្នក​ប្រដាល់​​មិន​ដែល​ចាញ់ Floyd Mayweather នៅ​តែ​អាច​រក្សា​កំណត់ត្រា​របស់​ខ្លួន ដោយ​យក​ឈ្នះ​ពិន្ទុ​​អ្នក​ប្រដាល់​​សញ្ជាតិ​ហ្វីលីពីន Manny Pacquiao ក្រោយ​ប្រកួត​យ៉ាង​ស្វិតស្វាញ ១២​ទឹក​ពេញ កាល​ពី​ម្សិល​មិញ។


    អ្នក​ប្រដាល់​អាមេរិក ដែល​មាន​រហ័ស​នាម​ថា “Money” ​​បាន​ទទួល​​លុយ​ដ៏​មហាសាល​ថែម​ទៀត​ ​ក្រោយ​ការ​ប្រកួត​ប្រចាំ​សតវត្ស​ចប់​ម្សិល​មិញ ពោល​គឺ​ទទួល​បាន​លុយ​ជិត​ ១៨០​លាន​ដុល្លារ​។

    ​ប្រិយ​មិត្ត​ចង់​ដឹង​ដែរ​ទេ​ថា លុយ​រាប់​រយ​លាន​ដុល្លារ​​នេះ​ តើ​​ Floyd ​​នឹង​​ធ្វើ​អ្វី​បាន​ខ្លះ? Sabay សូម​បង្ហាញ​ត្រួសៗ​ ដូច​ខាង​ក្រោម៖

    ​១. Cristiano Ronaldo

    2

    Floyd អាច​ខ្ចី​ជើងកីឡាករ​ល្អ​បំផុត​ក្នុង​លោក​ Ronaldo បាន​ចំនួន​ ៤៩ ២៦២​ប្រកួត។ ក្នុង​ការ​ប្រកួត​​​ប្រដាល់​នៅ​ទីក្រុង​ Las Vegas ​ម្សិល​មិញ​នេះ Floyd វ៉ៃ​៤​វិនាទី ស្មើ​នឹង​ថ្លៃ​ឈ្នួល​​របស់​ Ronaldo ​មួយ​សប្ដាហ៍ នៅ​ Real Madrid។

    ​២. ទីក្រុង​ Tokyo

    3

    ទីក្រុង​ Tokyo របស់​ជប៉ុន​គឺ​ជា​ទីក្រុង​ ដែល​មាន​អចលនទ្រព្យ​ថ្លៃ​ជាង​គេ​បំផុត​មួយ នៅ​លើ​ពិភពលោក ដែល​១​ម៉ែត្រ​ការ៉េ តម្លៃ​ជិត​២​ពាន់​ដុល្លារ។ ប៉ុន្តែ​បើ​​ Floyd ​​ចង់​ទិញ​ គឺ​អាច​​​ទិញ​បាន​ ៩៧១២៩​ម៉ែត្រការ៉េ នៃ​ទីក្រុង​ Tokyo ពោល​គឺ​ធំ​ជាង​ផ្ទៃ​ដី​ទីក្រុង​នេះ​ទាំង​មូល​ថែម​ទៀត។

    ៣. Fernando Torres

    4

    Fernando Torres ​មាន​តម្លៃ ៥០​លាន​ផោន​ (ជាង​៧៥.៥​លាន​ដុល្លារ) កាល​ពី​ក្លិប​ Chelsea ​ទិញ​ពី​ Liverpool​។ ប៉ុន្តែ​តម្លៃ​នេះ បើ​ Floyd ចង់​ទិញ​​ខ្សែ​ប្រយុទ្ធ​អេស្ប៉ាញ​រូប​នេះ​មក​ទាត់​គ្រាន់​ជា​ការ​កម្សាន្ត គឺ​អាច​ទិញ​បាន​២​ឯណោះ ហើយ​សល់​លុយ​​ទៀត។

    យ៉ាង​ណា​ក្ដី នេះ​គ្រាន់​តែ​ជា​ការ​ប្រៀបធៀប​​របស់​សារព័ត៌មាន The Mirror ប៉ុណ្ណោះ ដើម្បី​បង្ហាញ​ថា​តម្លៃ​ Floyd គឺ​ខ្ពស់​មហា​សាល​៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Floyd ​​មាន​លុយ​ច្រើន ​ល្មម​អាច​ខ្ចី​ជើង​ Ronaldo មួយ​​ជីវិត​បាន Rating: 5 Reviewed By: Unknown
    Scroll to Top