• ព័ត៌មានថ្មី

    Monday, May 25, 2015

    Aguero ​ជា​ម្ចាស់​ស្បែក​ជើង​មាស​នៅ​អង់គ្លេស​រដូវ​កាល​នេះ

    ខ្សែ ​ប្រយុទ្ធ Sergio Aguero ​ជា​ម្ចាស់​ស្បែក​ជើង​មាស​នៅលីក​កំពូល​​អង់គ្លេស​រដូវ​កាល​នេះ (Premier League Golden Boot ) បន្ទាប់​ពី​បញ្ចប់​រដូវ​កាល​ដោយ​រក​គ្រាប់​បាល់​បាន​២៦​គ្រាប់។


    ២៦​គ្រាប់​របស់​កីឡាករ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ គឺ​នាំ​មុខ​អ្នក​លេខ​២ Harry Kane ​របស់​ក្រុម Tottenham Hotspur ​៥​គ្រាប់​ និង​ខ្សែ​ប្រយុទ្ធ​ក្រុម Chelsea ​កីឡាករ Diego Costa ​ដល់​ទៅ​៦​គ្រាប់។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី គ្រាប់​បាល់​ដ៏​ច្រើន​នេះ​មិន​អាច​ជួយ​ក្រុម​មេឃ​ខៀវ​ រក្សា​តំណែង​ម្ចាស់​ពាន​រង្វាន់​កំពូល​នៅ​អង់គ្លេស​បាន​ទេ ពោល​គឺ​បាន​ត្រឹម​លេខ​២ ​ចាញ់​ពិន្ទុ​ក្រុម Chelsea ​៨​ពិន្ទុ​ឯ​ណោះ។

    290A92CC00000578-0-image-a-23_1432494861307

    សូម​រំលឹក​ថា ពាន​រង្វាន់​ស្បែក​ជើង​មាស​ ឬ​កីឡាករ​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​មួយ​រដូវ​កាល​នៅ​អង់គ្លេស​ នេះ បង្កើត​ឡើង​នៅ​ឆ្នាំ​១៩៩២ ហើយ​រយៈ​ពេល​ជាង​២០​ឆ្នាំ​មក​នេះ មាន​កីឡាករ​ច្រើន​នាក់​ហើយ​ដែល​បាន​ទទួល​យក​វា ប៉ុន្តែ​បើ​និយាយ​ពី​គ្រាប់​បាល់​វិញ​កីឡាករ​អស់​ទាំង​នោះ​រក​បាន​មិន​លើស​ ពី ៤០​គ្រាប់​ឡើយ ពោល​គឺ​ខ្ពស់​បំផុត​បាន​ត្រឹម​៣៤​គ្រាប់៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Aguero ​ជា​ម្ចាស់​ស្បែក​ជើង​មាស​នៅ​អង់គ្លេស​រដូវ​កាល​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top