• ព័ត៌មានថ្មី

    Monday, May 4, 2015

    “Avengers 2” បើក​ឆាក​ភ្លាម​រក​បាន ៦២៧លាន​ដុល្លារ

    ខ្សែ ​ភាពយន្ត​ប្រជុំ​វីរបុរស “Avengers: Age of Ultron” អាច​រក​ចំណូល​បាន ៦២៧លាន​ដុល្លារ ហើយ​បន្ទាប់​ពី​ចេញ​បញ្ចាំង​នៅ​ទូទាំង​ពិភពលោក​រយៈ​ពេល ១២ថ្ងៃ​កន្លង​មក​នេះ។ បើ​តាម​ការ​រំពឹង​ទុក​ខ្សែ​ភាពយន្ត​នេះ នឹង​អាច​រក​ចំណូល​បាន ១ពាន់​លាន​ដុល្លារ បន្ទាប់​ពី​ចាប់​ផ្ដើម​បញ្ចាំង​នៅ​ប្រទេស​ចិន​មួយ​ទៀត នៅ​ថ្ងៃ​ទី​១២ ខែ​ឧសភា ខាង​មុខ។
     27D40AA700000578-3049296-The_gang_s_all_here_Most_of_the_A_list_cast_turned_up_to_the_UK_-a-104_1429645578773

    រយៈ​ពេល​ចុង​សប្ដាហ៍​កន្លង​ទៅ “Avengers: Age of Ultron” អាច​រក​បាន ១៨៧លាន​ដុល្លារ ពី​ការ​បញ្ចាំង​នៅ​សហរដ្ឋ​អាមេរិក និង​ប្រទេស​កាណាដា ដែល​ធ្វើ​ឲ្យ​ខ្សែ​ភាពយន្ត​នេះ​ក្លាយ​​ជា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​បំផុត ​សម្រាប់​សប្ដាហ៍​ដំបូង ​លំដាប់​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​បន្ទាប់​ពី​ខ្សែ​ភាពយន្ត “Avengers” វគ្គ​ដំបូង ដែល​ចេញ​កាល​ពី​ឆ្នាំ​២០១២ រក​បាន ២០៧លាន​ដុល្លារ​នា​សប្ដាហ៍​ដំបូង។

    “Avengers: Age of Ultron”  ជា​ខ្សែ​ភាពយន្ត​ថ្មី​មួយ​ដែល​ផ្ដុំ​ទៅ​ដោយ Super Hero ជាច្រើន​ដូចជា Iron Man , Captain America, Thor, The Incredible Hulk, Black Widow និង Hawkeye ដែល​ទទួល​បេសកកម្ម​រួមគ្នា​ ដើម្បី​ការពារ​ពិភពលោក​ទាំង​មូល​ពី​ការ​ឈ្លាន​ពាន​ពី Ultron ដែល​ចង់​ជា​អ្នក​បំផ្លាញ​ផែនដី​។ ចំណាយ​ដើម​ទុន​ផលិត​អស់​ជិត ២៨០លាន​ដុល្លារ ខ្សែ​ភាពយន្ត​នេះ​គឺ​ជា​ស្នាដៃ​និពន្ធ​និង​ដឹក​នាំ​ដោយ​លោក Joss Whedon ដូច​ជា​វគ្គ​មួយ​ដែរ។

    ខាង​ក្រោម​នេះ​គឺ​ជា​ចំណាត់ថ្នាក់​​កំពូល​ទាំង ១០លើ​តារាង​ចំណូល​ភាពយន្ត​ Box Office អាមេរិក​សប្ដាហ៍​នេះ៖

    . ចំណងជើង​ភាពយន្ត ចំណូល​ចុង​សប្ដាហ៍ ចំណូល​សរុប សប្ដាហ៍​ទី
    Avengers: Age of Ultron ១៨៧,៦លាន​ដុល្លារ ១៨៧,៦​លាន​ដុល្លារ
    The Age of Adaline ,២៥​លាន​ដុល្លារ ២៣,៤២​លាន​ដុល្លារ
    Furious 7 ,១១លាន​ដុល្លារ ៣៣០,៥​លាន​ដុល្លារ
    Paul Blart: Mall Cop 2 ,៥៥លាន​ដុល្លារ ៥១,១៨​លាន​ដុល្លារ
    Home (2015) ,៣​លាន​ដុល្លារ ១៥៨,១​លាន​ដុល្លារ
    Cinderella (2015) ,៣៥​លាន​ដុល្លារ ១៩៣,៦​លាន​ដុល្លារ
    Ex Machina ,២៣​លាន​ដុល្លារ ១០,៨៦​លាន​ដុល្លារ
    Unfriended ,៩៨​លាន​ដុល្លារ ២៨,៥៣​លាន​ដុល្លារ
    The Longest Ride ,៧​លាន​ដុល្លារ ៣៣,២៤​លាន​ដុល្លារ
    ១០ Woman in Gold ,៦៨លាន​ដុល្លារ ២៤,៥៨​លាន​ដុល្លារ

    • Blogger Comments
    • Facebook Comments
    Item Reviewed: “Avengers 2” បើក​ឆាក​ភ្លាម​រក​បាន ៦២៧លាន​ដុល្លារ Rating: 5 Reviewed By: Unknown
    Scroll to Top