• ព័ត៌មានថ្មី

    Monday, May 4, 2015

    Youtube នឹង​ផលិត​ភាពយន្ត ​ចាក់​បញ្ចាំង​​​លើ​​សេវា​​របស់​​​ខ្លួន​​​តែ​ម្ដង

    Youtube ​ ដែល​ជា​សេវា​វីដេអូ​អនឡាញ​របស់​ក្រុមហ៊ុន​ Google ​ទើប​ប្រកាស​ថា​ បាន​ចាប់​ដៃគូ​ជាមួយ​ស្ថាប័ន​តំណាង​៦៨​ប៉ុស្តិ៍​ MCN​ និង​ប៉ុស្តិ៍​ AwesomenessTV​ ដែល​ចំណុះ​ឲ្យ​ក្រុមហ៊ុន​ផលិត​ភាពយន្ត​តុក្កតា​ DreamWorks Animation​ ដើម្បី​ផលិត​ភាព​យន្ត​ស៊េរី​ដាក់​បញ្ចាំង​លើ​ Youtube ​របស់​ខ្លួន​ដែរ។



    លោក​ Alex Carloss ​អ្នក​គ្រប់គ្រង​ Youtube ​បាន​សរសេរ​ថា៖ “រួម​គ្នា​ យើង​នឹង​ផលិត​ឲ្យ​ចេញ​នូវ​ភាពយន្ត​៥​ ឬ​៦​រឿង​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ ហើយ​ភាពយន្ត​ទាំង​នោះ​សម្ដែង​ដោយ​តារា​ Youtube​ ដែល​ផលិត​ដោយ​ AwesomenessTV”។

    ភាព​យន្ត​ដែល​ផលិត​បាន​នឹង​ចាក់​បញ្ចាំង​ដំបូង​លើ​ Youtube​ តែ​ម្ដង​ មុន​នឹង​មាន​ដាក់​បញ្ចាំ​លើ​ប៉ុស្តិ៍​ ឬ​វិបសាយ​ផ្សេង​ៗ។

    ទន្ទឹម​នឹង​នោះ​ Youtube ​ក៏​បាន​ប្រកាស​ថា​ បាន​វិនិយោគ​ជាមួយ​អ្នក​បង្កើត​កម្មវិធី​ល្បី​ៗ​ចំនួន​៤​រូប​ ដើម្បី​សម្ពោធ​កម្មវិធី​ថ្មី​ៗ​ នៅ​លើ​សេវាកម្ម​របស់​ខ្លួន​ រាប់បញ្ចូល​ទាំង​កម្មវិធី “​កំប្លែង” ​ពី ​Smosh និង​ The Fine Brothers​, កម្មវិធី​​ “Prank vs Prank”, និង​កម្មវិធី​ជា​ស៊េរី​ “Murder Mystery Reality”​ ផង​ដែរ។

    ទស្សនាវីដេអូ​​ “Prank vs Prank” ឧបត្ថម​ដោយ​ Youtube៖
    • Blogger Comments
    • Facebook Comments
    Item Reviewed: Youtube នឹង​ផលិត​ភាពយន្ត ​ចាក់​បញ្ចាំង​​​លើ​​សេវា​​របស់​​​ខ្លួន​​​តែ​ម្ដង Rating: 5 Reviewed By: Unknown
    Scroll to Top