• ព័ត៌មានថ្មី

    Friday, May 22, 2015

    ឆ្នាំ​នេះ Floyd និង Pacquiao ​រក​លុយ​បាន​ច្រើន​ជាង​ Messi + Ronaldo ឆ្ងាយ

    របាយ ​ការណ៍​កីឡាករ​រក​ប្រាក់​បាន​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ​២០១៥​នេះ ត្រូវ​បាន​វិបសាយ Espn ​បង្ហាញ​ជា​សាធារណៈ​ហើយ ខណៈ​ដែល​កំពូល​អ្នក​ប្រដាល់​ Floyd Mayweather ​ជា​អ្នក​ក្ដោបក្ដាប់​តំណែង​លេខ​មួយ​តាម​ពី​ក្រោយ​ដោយ​អ្នក​ប្រដាល់​ ហ្វីលីពីន Manny Pacquiao ។


    ចំណែក​ឯ​តារា​ល្បី​ឈ្មោះ​ក្នុង​វិស័យ​បាល់ទាត់​ Lionel Messi ​និង​ Ronaldo ​វិញ បើ​និយាយ​ពី​ចំណូល​របស់​ពួកគេ​នៅ​ឆ្នាំ​នេះ ធៀប​និង​អ្នក​ប្រដាល់​ទាំងពីរ​ខាង​លើ​គឺ​ខុស​គ្នា​ឆ្ងាយ​ខ្លាំង​ណាស់ ពោល​គឺ​ Floyd ​រក​បាន​២៥០​លាន​ដុល្លារ​អាមេរិក  Pacman ​រក​បាន​១៥០​លាន​ដុល្លារ​អាមេរិក ​រី​ឯ Messi ​រក​បាន​តែ៥៦,៣​លាន​ដុល្លារ​អាមេរិក​ និង​ Ronaldo ​រក​បាន​៥០​លាន​ដុល្លារ​អាមេរិក​ប៉ុណ្ណោះ។

    Mayweather-v-Pacquiao-Press-conference


    ខាង​ក្រោម​នេះ​ជា​បញ្ជី​ឈ្មោះ​កីឡាករ​១០​នាក់​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ​២០១៥ គិត​ត្រឹមថ្ងៃ​ចុះ​ផ្សាយ៖


    ឈ្មោះ​កីឡាករ
    ប្រភេទ​កីឡា
    ​ប្រាក់​ចំណូល​ឆ្នាំ​២០១៥
    Floyd Mayweather
    ប្រដាល់
    ​២៥០​លាន​ដុល្លារ​អាមេរិក
    Manny Pacquiao
    ប្រដាល់
    ១៥០​លាន​ដុល្លារ​អាមេរិក
    Lionel Messi
    បាល់ទាត់
    ៥៦,៣​លាន​ដុល្លារ​អាមេរិក
    Cristiano Ronaldo
    បាល់ទាត់
    ៥០,២​លាន​ដុល្លារ​អាមេរិក
    Sebastian Vettel
    ប្រណាំង​ឡាន
    ៥០​លាន​ដុល្លារ​អាមេរិក
    Fernando Alonso
    ប្រណាំង​ឡាន
    ៤០​លាន​ដុល្លារ​អាមេរិក
    Zlatan Ibrahimovic
    បាល់ទាត់
    ៣៥,១​លាន​ដុល្លារ​អាមេរិក
    Lewis Hamilton
    ប្រណាំង​ឡាន
    ៣១​លាន​ដុល្លារ​អាមេរិក
    Clayton Kershaw
    Baseball
    ២៨​លាន​ដុល្លារ​អាមេរិក
    Justin Verlander
    Baseball
    ២៧​លាន​ដុល្លារ​អាមេរិក

    • Blogger Comments
    • Facebook Comments
    Item Reviewed: ឆ្នាំ​នេះ Floyd និង Pacquiao ​រក​លុយ​បាន​ច្រើន​ជាង​ Messi + Ronaldo ឆ្ងាយ Rating: 5 Reviewed By: Unknown
    Scroll to Top