• ព័ត៌មានថ្មី

    Monday, May 25, 2015

    Xavi ស្រក់​ទឹក​ភ្នែក ពេល​និយាយ​លា​អ្នកគាំទ្រ

    នៅ ​ថ្ងៃ​លើក​ពាន Liga ល្ងាច​​ម្សិលមិញ Xavi Hernandez បានស្រក់​ទឹកភ្នែក ពេល​​​និយាយ​​លា​ទៅ​កាន់​ក្រុម​​អ្នកគាំទ្រ។ ការ​​សម្រក់​​ទឹកភ្នែក​ របស់​កីឡា​ករ​ឆ្នើម​រូប​នេះ ធ្វើ​ឡើង​ដើម្បី​​អរគុណ​ដល់​អ្នកគាំទ្រ ក្លឹប និង​មិត្ត​រួម​ក្រុម ព្រោះ​ថា ​រូប​គេ​ត្រូវ​ចេញ​ពី​កីឡដ្ឋាន Camp Nou ហើយ ក្រោយនៅ ក្លឹប​ Barcelona​ អស់​រយៈ​ពេល ​២៤​ ឆ្នាំ​មក ។


    ប្រធាន​ក្រុម​ក្លឹប​អេស្ប៉ាញ Xavi ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ទាំង​អួល​ដើមក លាយឡំ​នឹង​ទឹកភ្នែក​​ថា អរគុណ​អ្នក​ទាំងអស់​គ្នា ដែល​គាំទ្រ​លោក និង​បន្ត​ថា Barcelona ជា​ក្រុម​ល្អ​បំផុត​នៅ​លើ​លោក ហើយក្នុង​អាជីព​រយៈ​ពេល​១៧ឆ្នាំ​នេះ ធ្វើ​រូបគេ​ក្លាយ​ជា​បុរស​ដ៏​អស្ចារ្យ​ម្នាក់​ក្នុង​ពិភពលោក។

    CFt0f8_WIAAZOp9
    គួរ​បញ្ជាក់​ថា ថ្មីៗ​នេះ ​ខ្សែបម្រើ​ជម្រើស​ជាតិ​អេស្ប៉ាញ Xavi Hernandezបាន​ប្រកាស​ចាកចេញ​ពី​ក្លិប Barcelona ​ទៅ​ប្រទេស​កាតា​​ បន្ទាប់​ពី​ចំណាយ​ពេល​នៅ​អេស្ប៉ាញ​​២៤​ឆ្នាំ។

    កីឡាករ​ដែល​ជួយ​ឱ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​ឈ្នះ World Cup 2010 ខាង​លើ​​បាន​និយាយ​ថា៖ “ខ្ញុំ​មាន​ភារកិច្ច​ថ្មី​ជាមួយ​ក្រុម​យុវជន​របស់​ប្រទេស​កាតា។ ដូច្នេះ​ខ្ញុំ​នឹង​ព្យាយាម​ចាប់​អាជីព​ថ្មី​នេះ ដើម្បី​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ល្អ​ម្នាក់​ទៅ​ថ្ងៃ​អនាគត។ ក្ដី​ស្រមៃ​របស់​ខ្ញុំ​ទៅ​ថ្ងៃ​មុខ​ទៅ គឺ​សង្ឃឹម​ថា​នឹង​បាន​មក​ធ្វើ​ការ​ជាមួយ​ Barca ​ជា​ថ្មី​ម្ដង​ទៀត”។ ចង់​ដឹង​ព័ត៌មាន​ចាកចេញ​លំអិតរបស់ Xavi​ សូម​ចុច​ត្រង់​នេះ!
    • Blogger Comments
    • Facebook Comments
    Item Reviewed: Xavi ស្រក់​ទឹក​ភ្នែក ពេល​និយាយ​លា​អ្នកគាំទ្រ Rating: 5 Reviewed By: Unknown
    Scroll to Top