• ព័ត៌មានថ្មី

    Monday, May 4, 2015

    PacMan៖ ខ្ញុំ​គិត​ថា​ខ្លួន​ឯង​ឈ្នះ ព្រោះ Floyd បាន​ត្រឹម​គេច

    ក្រោយ ​ការ​ប្រកួត​យ៉ាង​ស្វិតស្វាញ​ពេញ ១២​ទឹក កីឡាករ​មិន​ធ្លាប់​ចាញ់​សញ្ជាតិ​អាមេរិក Floyd Mayweather បាន​យក​ឈ្នះ​កីឡាករ​សញ្ជាតិ​ហ្វីលីពីន Manny Pacquiao ដោយ​ពិន្ទុ​ជា​​ឯកច្ឆន្ទ​ពី​សំណាក់​ចៅក្រម​ទាំង​បី​រូប។

    យ៉ាង​ណា​ក្ដី លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​មាន​មតិ​ចម្រូង​ចម្រាស់​យ៉ាង​ខ្លាំង​កើត​ឡើង ដោយ​ភាគ​ច្រើន​គិត​ថា​កីឡាករ Pacquiao ទើប​សម​ជា​អ្នក​ទទួល​បាន​ជ័យជម្នះ ខណៈ​កីឡាករ​រូប​នេះ​ផ្ទាល់​ក៏​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ដែរ។


    “ខ្ញុំ​គិត​ថា​ខ្ញុំ​ទើប​ជា​អ្នក​ឈ្នះ… គេ​(Floyd) មិន​បាន​ធ្វើ​អ្វី​ឡើយ”។ កីឡាករ​ម្ចាស់​ខ្សែ​ក្រវាត់​ច្រើន​ស្ថាប័ន Manny Pacquiao និយាយ​ដោយ​សំដៅ​ទៅ​លើ​ស្ទីល​វាយ​របស់ Floyd បាន​ត្រឹម​រត់​គេច។ នេះ​ជា​ការ​បញ្ជាក់​ដោយ​ខក​ចិត្ត​របស់​កីឡាករ​អាស៊ី Pacquiao ក្នុង​បទសម្ភាសន៍​ក្រោយ​ការ​ប្រកួត​ដ៏​តានតឹង​រយៈ​ពេល ១២​ទឹក​ពេញ។

    មិន​មែន​តែ PacMan ទេ ដែល​មាន​អារម្មណ៍​បែប​នេះ សូម្បី​កំពូល​ស្ដេច​ប្រដាល់ Evander Holyfield ក៏​បាន​និយាយ​ប្រាប់​សារព័ត៌មាន ESPN ដែរ​ថា “ពិត​ណាស់… ក្នុង​ការ​ប្រកួត​មាន​មនុស្ស​ពីរ​នាក់។ ម្នាក់​ប្រឹង​រត់​គេច… ឯ​ម្នាក់​ទៀត​ប្រឹង​ដេញ​តាម​រហូត”។


    ឆ្លង​កាត់​ការ​ប្រកួត ១២​ទឹក​ពេញ​កាល​ពី​ព្រឹក​មិញ​នេះ ម្ចាស់​ខ្សែ​ក្រវាត់​ទម្ងន់​ធ្ងន់​ពិភពលោក WBC/WBA កីឡាករ Floyd Mayweather បាន​​ទទួល​ជ័យជម្នះ​លើ​កីឡាករ​ហ្វីលីពីន Manny Pacquiao ដោយ​ការ​ផ្ដល់​ពិន្ទុ​ជា​ឯកច្ឆន្ទ​ពី​សំណាក់​ចៅក្រម​ទាំង​បី ១១៨-១១០, ១១៦-១១២ និង ១១៦-១១២៕

    5

    9

    8

    7

    3

    2

    1

    4
    • Blogger Comments
    • Facebook Comments
    Item Reviewed: PacMan៖ ខ្ញុំ​គិត​ថា​ខ្លួន​ឯង​ឈ្នះ ព្រោះ Floyd បាន​ត្រឹម​គេច Rating: 5 Reviewed By: Unknown
    Scroll to Top