• ព័ត៌មានថ្មី

    Monday, May 4, 2015

    Barca លត់​ក្រុម​បាត​តារាង​ទក់​សាច់​មុន​ប៉ះ Bayern

    ក្រុម ​អ្នក​មាន​បុណ្យ FC Barcelona បាន​យក​ឈ្នះ​ក្រុម​បាត​តារាង Cordoba ក្នុង​លទ្ធផល​យ៉ាង​ចាស់​ដៃ ០-៨ ខណៈ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អ៊ុយរុយហ្គាយ Luis Suarez ធ្វើ​បាន​ហ៊ែតទ្រីក ៣​គ្រាប់​ម្នាក់​ឯង។ ជ័យជម្នះ​ដ៏​ត្រចះត្រចង់​មួយ​នេះ ជា​ការ​បង្ហាញ​សាច់​ដុំ មុន​ប៉ះ​ក្រុម​ជើង​​ខ្លាំង​របស់​អាល្លឺម៉ង់ FC Bayern Munich ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​ពាន​រង្វាន់​កំពូល​ទ្វីប​អឺរ៉ុប UEFA Champions League។

    1

    ក្រុម​ភ្ញៀវ Barcelona ​ដែល​កំពុង​ឈរ​លើ​កំពូល​តារាង La Liga បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​លើ​ក្រុម​ម្ចាស់​ផ្ទះ Cordoba ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​ទី​ក្រុម​បាត​តារាង​នេះ​​បាន​ឡើយ ក្នុង​រយៈ​ពេល ៤១ នាទី​​ដំបូង។ ​ឈាន​ចូល​ដល់​នាទី​ទី៤២ ទើប​ខ្សែ​បម្រើ Ivan Rakitić រក​បាន​មួយ​គ្រាប់​បំបែក​ពង​មាន់។ រំលង​បាន ៣​នាទី ជិត​ចប់​ការ​ប្រកួត​តង់​ទី​មួយ កីឡាករ Luis Suarez បន្ថែម​បាន​មួយ​គ្រាប់​ទៀត នាំ​មុខ​ក្រុម​​ម្ចាស់​ផ្ទះ ០-២។

    ចូល​ដល់​តង់​ទី២ ក្រុម​អ្នក​មាន​បុណ្យ​នៅ​តែ​វាយ​សម្រុក​គ្មាន​បន្ធូរ​កម្លាំង រហូត​រក​បាន ៦​គ្រាប់​ទៀត ដោយ​កំពូល​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អាហ្សង់ទីន Lionel Messi(នាទី​ទី​៤៦,៨០) ​កីឡាករ​សញ្ជាតិ​អ៊ុយរុយហ្គាយ(នាទី​ទី​៥៣,៨៨) កីឡាករ Gerard Pique(នាទី​ទី​៦៥) និង​បាល់​ពិន័យ ១១​ម៉ែត្រ របស់​ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង​សញ្ជាតិ​ប្រេស៊ីល Neymar (នាទី​ទី​៨៥)។

    បើ​ទោះ​បី​ទទួល​បាន​ជ័យជម្នះ​កាល​ពី​យប់​មិញ ក៏​ក្រុម​អ្នក​មាន​បុណ្យ​មិន​ទាន់​សង្ឃឹម​ថា​អាច​លើក​ពាន La Liga បាន​ឡើយ ដោយ​សារ​ក្រុម Real Madrid បាន​យក​ឈ្នះ​ក្រុម Sevilla ដល់​ផ្ទះ និង​តាម​ពី​ក្រោយ​តែ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ ខណៈ​ការ​ប្រកួត​នៅ​សល់ ៣​ប្រកួតម្នាក់​​ទៀត៕


    7

    6

    5

    4

    3

    2

    9
    • Blogger Comments
    • Facebook Comments
    Item Reviewed: Barca លត់​ក្រុម​បាត​តារាង​ទក់​សាច់​មុន​ប៉ះ Bayern Rating: 5 Reviewed By: Unknown
    Scroll to Top