• ព័ត៌មានថ្មី

    Tuesday, May 19, 2015

    Chelsea បរាជ័យ​លើក​ទី​៣​​​រដូវ​កាល​នេះ ក្រោយ​ចាញ់ West Brom ៣-០

    ក្រុម ​ West Brom ​បាន​បំបាក់​ក្រុម​ជើង​ឯក​ថ្មី English Premier League តោ​ខៀវ Chelsea ដោយ​លទ្ធផល​ ៣-០ និង​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​ José Mourinho ​ជួប​ការ​បរាជ័យ​លើក​ទី​៣ នៅ​រដូវ​កាល​នេះ ​នៅ​កីឡដ្ឋាន Hawthorns ​កាល​ពី​យប់​មិញ។


    ​ខ្សែ​ប្រយុទ្ធ​ឆ្នើម​វ័យ​ក្មេង​ Saido Berahino ​បាន​ស៊ុត​ឲ្យ​ម្ចាស់​ផ្ទះ​នាំ​មុខ​មុន​ តាំង​ពី​នាទី​ទី​៩ មុន​ពេល​ដែល​ Cesc Fabregas ​ត្រូវ​ពិន័យ​កាត​ក្រហម​នៅ​នាទី​ទី​២៩ ក្រោយ​​ទាត់​បាល់​​ទៅ​លើ​ Chris Brunt។ ចូល​ដល់​តង់​ទី​២ ​Berahino បាន​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ បាន​សម្រេច​គ្រាប់​ទី​២ បន្ទាប់​ពី​ John Terry ​បង្ក​​កំហុស​ក្នុង​តំបន់​គ្រោះ​ថ្នាក់​នាទី​ ​៤៧។ ម្ចាស់​ផ្ទះ បាន​ថែម​១​គ្រាប់​ទៀត ដោយ​ Brunt ​នៅ​នាទី​៦០ ដែល​ជា​គ្រាប់​បាល់​ចុង​ក្រោយ។

    ខណៈ​ដែល​ក្រុម​តោ​ខៀវ ​បាន​ឈ្នះ​ពាន​រង្វាន់​ ហើយ​ West Brom ក៏​រួច​ផុត​ពី​តំបន់​កាត់​ចោល ដោយ​ឈរ​នៅ​ពាក់​កណ្ដាល​តារាង​ហើយ​នោះ លទ្ធផល​នេះ​ហាក់​ដូច​ជា​ពុំ​សូវ​ជា​សំខាន់​ទេ សម្រាប់​ក្រុម​ទាំង​២៕

    2

    3

    4

    5
    • Blogger Comments
    • Facebook Comments
    Item Reviewed: Chelsea បរាជ័យ​លើក​ទី​៣​​​រដូវ​កាល​នេះ ក្រោយ​ចាញ់ West Brom ៣-០ Rating: 5 Reviewed By: Unknown
    Scroll to Top