• ព័ត៌មានថ្មី

    Tuesday, May 19, 2015

    អ្នកចាត់ការ​ឈ្នះ​ពាន​លីក​កំពូល​​​​រដូវ​កាល​នេះ សុទ្ធ​តែ​មាន​ប្រវត្តិ​ពី​ក្លិប​​ Barcelona

    នៅ ​រដូវ​កាល​នេះ ​គេ​សង្កេត​ឃើញ​ថា អ្នកចាត់ការ​ដែល​​ដឹក​នាំ​ឲ្យ​ក្រុម​ឈ្នះ​ពាន​រង្វាន់​ប្រចាំ​នៅ​លីក​កំពូល​ អឺរ៉ុប​ទាំង​៥ គឺ​សុទ្ធសឹងតែ​មាន​ប្រវត្តិ​មក​ពី​ក្លិប​ FC Barcelona របស់​អេស្ប៉ាញ។ ​ចង់​ដឹង​មាន​អ្នក​ចាត់ការ​រូប​ណា​ខ្លះ សូម​ទស្សនា​ខាង​ក្រោម៖


    ១. Luis Enrique – Barcelona

    RCD Espanyol v FC Barcelona - La Liga

    អ្នកចាត់ការ​ Luis Enrique ​បាន​ជួយ​ឲ្យ​ក្រុម​ Barcelona ឈ្នះ​ពាន​ La Liga លើក​ទី​២៣ ​កាល​ពី​យប់​ថ្ងៃ​អាទិត្យ បន្ទាប់​ពី​ឈ្នះ​លើ​ Atletico Madrid ១-០ ​និង​​​នាំ​មុខ​ Real Madrid ​៤​ពិន្ទុ ខណៈ​ដែល​ការ​ប្រកួត​នៅ​សល់​១​ប្រកួត​ទៀត។ អ្នកចាត់ការ​វ័យ​៤៥​ឆ្នាំ ធ្លាប់​លេង​ឲ្យ​ Barca ​នៅ​ចន្លោះ​ឆ្នាំ​ ១៩៩៦-២០០៤។

    ២. Pep Guardiola – Bayern Munich

    Bayern Munich's Spanish head coach Pep G

    Guardiola ​បាន​ជួយ​ឲ្យ​ Bayern ​ឈ្នះ​ពាន​ Bundesliga ​របស់​អាល្លឺម៉ង់ ២​រដូវ​កាល​ជាប់​គ្នា។ ជា​ពិសេស​នៅ​រដូវ​កាល​នេះ Bayern ឈ្នះ​ពាន ​តាំង​ពី​នៅ​សល់​៤​ប្រកួត​​មុន​ចប់​រដូវ​កាល។ មុន​ទៅ​ដល់​អាល្លឺម៉ង់  Pep ធ្លាប់​ជា​អ្នកចាត់ការ​ដ៏​ជោគជ័យ​បំផុត នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ក្លិប Barcelona ដោយ​ជួយ​ឲ្យ​ Barca ឈ្នះ​ La Liga ​៣​សម័យ​កាល និង​ Champions Leagues ​២​សម័យ​កាល អំឡុង​ពេល​លោក​ដឹក​នាំ​៤​ឆ្នាំ។ បុរស​វ័យ​៤៤​ឆ្នាំ ក៏​ធ្លាប់​ជា​កីឡាករ​​ក្រុម Barcelona នៅ​ចន្លោះ​ឆ្នាំ ១៩៩០-២០០១ ផង​ដែរ។

    ៣. Laurent Blanc – PSG

    Paris Saint Germain vs RC Lens

    ក្រុម​ PSG ​បាន​ឈ្នះ​ពាន​ Ligue 1 ​របស់​បារាំង​៣​រដូវ​កាល​ជាប់​គ្នា កាល​ពី​ថ្ងៃ​សៅរ៍ បន្ទាប់​ពី​ឈ្នះ​ Montpellier។ អ្នកចាត់ការ Laurent Blanc ​ធ្លាប់​ជា​កីឡាករ​ក្រុម Barcelona នៅ​រដូវ​កាល ១៩៩៦-១៩៩៧។

    ៤. Jose Mourinho – Chelsea

    5

    Mourinho ​បាន​ជួយ​ឲ្យ​ Chelsea ឈ្នះ​ពាន English Premier League លើក​ទី​៥​ នា​រដូវ​កាល​នេះ។ ​អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ គឺជា​សត្រូវ​ស្លាប់​រស់​របស់​ក្លិប Barcelona កាល​ពី​លោក​នៅ​ដឹក​នាំ​ក្រុម Real Madrid ​ប៉ុន្តែ​ពី​មុន​​​​បុរស​វ័យ​​៥២​ឆ្នាំ ​ក៏​ធ្លាប់​ជា​បុគ្គលិក​របស់​ក្លិប Barca ដែរ។ Mourinho ​ធ្លាប់​ធ្វើ​ជា​អ្នក​បកប្រែ​ភាសា​ឲ្យ​លោក​ Bobby Robson ​កាល​ពី​រដូវ​កាល ១៩៩៦-១៩៩៧ មុន​ពេល​ក្លាយ​ជា​​អ្នក​ហ្វឹកហាត់​កីឡាករ​ របស់​ក្រុម​អ្នក​មាន​បុណ្យ ​រហូត​ដល់​ឆ្នាំ​២០០០។

    ​​៥. Phillip Cocu – PSV

    6

    អ្នកចាត់ការ​សញ្ជាតិ​ហុល្លង់ បាន​ជួយ​ឲ្យ​ក្រុម PSV ឈ្នះ​ពាន​​លីក​កំពូល​ហុល្លង់ Eredivisie ​ដោយ​នាំ​មុខ​គេ​ដាច់​១៧​ពិន្ទុ កាល​ពី​ថ្ងៃ​អាទិត្យ។ Cocu ​ធ្លាប់​ជា​កីឡាករ​ក្រុម Barcelona ​នៅ​ចន្លោះ​ឆ្នាំ ១៩៩៨-២០០៤៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: អ្នកចាត់ការ​ឈ្នះ​ពាន​លីក​កំពូល​​​​រដូវ​កាល​នេះ សុទ្ធ​តែ​មាន​ប្រវត្តិ​ពី​ក្លិប​​ Barcelona Rating: 5 Reviewed By: Unknown
    Scroll to Top