• ព័ត៌មានថ្មី

    Monday, May 4, 2015

    របៀប​ហាត់​ប្រាណ​១០​យ៉ាង​​ ជួយ​​​​​ពន្លូត​​កម្ពស់​ឲ្យ​​​កាន់​តែ​ខ្ពស់

    កម្ពស់ ​គឺជា​ចំណុច​មួយ​ដ៏​សំខាន់​សម្រាប់​មនុស្ស​គ្រប់​គ្នា ព្រោះ​វា​​អាច​ជួយ​ឲ្យ​​យើង​មើល​ទៅ​រាង​ស្រស់​ស្អាត ឬ​កាន់​តែ​សង្ហា។ បើ​​អ្នក​មាន​កម្ពស់​ទាប ហើយ​ចង់​បាន​កម្ពស់​ឲ្យ​ខ្ពស់​​ជាង​រាល់​ដង​នោះ មាន​វិធី​ច្រើន​យ៉ាង​ ដែល​អាច​មាន​​ដូច​ជា​ថ្នាំ​លេប ចាក់ និង​ឱសថ​ប៉ូវ​ផ្សេងៗ។ ប៉ុន្តែ​ថ្ងៃ​នេះ Sabay សូម​ណែនាំ​វិធី​ហាត់​ប្រាណ​សាមញ្ញៗ ដែល​អាច​ជួយ​​ពន្លូត​កម្ពស់​លោក​អ្នក​បាន ដូច​ខាង​ក្រោម៖


    ១. ហែល​ទឹក៖

    1

    ការ​ហែល​ទឹក​ វា​តម្រូវ​ឲ្យ​អ្នក​ប្រើ​ប្រាស់​កម្លាំង​ដៃ និង​កម្លាំង​ជើង​បញ្ច្រាស​ទិស​គ្នា ដូច្នេះ​វា​​អាច​ជួយ​ឲ្យ​អ្នក​លូត​កម្ពស់​បាន​ដោយ​មិន​ដឹង​ខ្លួន បើ​អ្នក​អាច​អនុវត្ត​​វា​២​ម៉ោង​ក្នុង​១​ថ្ងៃ​ជា​​ប្រចាំ។

    ២. ព្យួរ​ខ្លួន ឬ​លើក​ខ្លួន៖

    2

    ការ​ហាត់​ប្រាណ​ប្រភេទ​នេះ វា​តម្រូវ​ឲ្យ​អ្នក​ប្រើ​កម្លាំង​ដៃ​ទាញ​ ដើម្បី​លើក​ដង​ខ្លួន​ទាំង​អស់ ​ហើយ​ជើង​របស់​អ្នក​​សំយុង​ចុះ​ក្រោម ឬ​​ចេញ​កាយ​វិការ​ផ្សេងៗ ប៉ុន្តែ​វា​អាច​មាន​ប្រយោជន៍​ខ្លាំង​ ​ដែល​អាច​ជួយ​​ពន្លូត​កម្ពស់​របស់​អ្នក​បាន។

    ៣. ឱន​ងើប​ប៉ះ​ម្រាម​ជើង៖

    3

    ការ​ឱន​ងើប​ ដោយ​យក​ដៃ​ទាំង​២​​ប៉ះ​ម្រាម​ជើង វា​អាច​ជួយ​សម្រួល​ឲ្យ​ចង្កេះ​របស់​អ្នក​ និង​សរសៃ​ធ្វើ​ចលនា​បាន​ល្អ។

    ៤. ពត់​ខ្លួន​ឡើង​លើ៖

    4
    ​អ្នក​អាច​គេង​ផ្គាប់​មុខ ប៉ុន្តែ​ពត់​ខ្លួន​ងើប​​ក្បាល​ឡើង​លើ​ ដូច​ពស់​វែក។ នៅ​ពេល​អ្នក​ធ្វើ​ដូច​នេះ​ កាន់​តែ​ច្រើន​ វា​ជួយ​ឲ្យ​ឆ្អឹង​ខ្នង​របស់​អ្នក​​​កាន់​តែ​លូត​លាស់​ល្អ។

    ៥. គេង​ផ្ងារ​ ងើប​ខ្លួន​ឡើង៖



    របៀប​ហាត់ប្រាណ​នេះ គោល​បំណង​គឺ​ជួយ​សម្រួល​ដល់​ឆ្អឹង​ខ្នង ចង្កេះ និង​ត្រគាក ហើយ​ក៏​ជា​របៀប​ហាត់​ប្រាណ​មួយ ដែល​គេ​ទទួល​ស្គាល់​ច្រើន​ថា ជួយ​ពន្លូត​កម្ពស់​បាន​ច្រើន​ផង​ដែរ។

    ៦. ហាត់​​កំភួន​​ជើង៖

    6

    ការ​ហាត់​យក​សាច់​ដុំ​កំភួន​ជើង​ គឺ​ត្រូវ​ឈរ​ ដៃ​សង​ខាង​ទប់​ជញ្ជាំង ​ហើយ​ត្រូវ​ប្រមូល​ទម្ងន់​ខ្លួន​របស់​អ្នក​ទាំង​អស់​ទៅ​លើ​ជើង​ម្ខាង បន្ទាប់​មក​​ឆ្លាស់​ជើង​ឆ្វេង​ស្ដាំ​រាល់ ២០​ទៅ​៣០​វិនាទី​ម្ដង។


    ​​៧. ធ្វើ​រាង​ដូច​តុ៖

    7

    ការ​ហាត់​ប្រាណ​ប្រភេទ​នេះ អ្នក​​ត្រូវ​ផ្ងារ​ខ្លួន​ឡើង​លើ ហើយ​ជើង និង​ដៃ​ទាំង​សង​ខាង​ត្រូវ​ទ្រ​ដង​ខ្លួន រាង​ដូច​តុ។ ​វា​ជា​ការ​ហាត់​ប្រាណ​ដ៏​ពិបាក​មួយ ប៉ុន្តែ​វា​អាច​ជួយ​ពន្លូត​កម្ពស់​របស់​អ្នក​មិន​នឹក​ស្មាន​ដល់។

    ៨. លោត​អន្ទាក់៖

    8

    ការ​លោត​អន្ទាក់​ គឺជា​ការ​ហាត់​ប្រាណ​មួយ ជួយ​ឲ្យ​ដង​ខ្លួន​មាន​ចលនា​ល្អ​ ជា​ពិសេស​គឺ​ជើង​ទាំង​២​ នឹង​រឹង​មាំ​ល្អ ហើយ​នឹង​ជួយ​ឲ្យ​អ្នក​លូត​កម្ពស់​កាន់​តែ​ខ្ពស់។

    ៩. អង្គុយ​លោត៖

    9

    ការ​លោត​ វា​អាច​ជួយ​ឲ្យ​អ្នក​កាន់​តែ​ខ្ពស់​បាន ហើយ​អ្នក​អាច​អនុវត្ដ​​វា​នៅ​គេហដ្ឋាន​ក៏​បាន ឬ​លេង​បាល់បោះ បាល់​ឱប…ក៏​បាន។

    ១០. បោះ​ដៃ​ និង​ជើង​ទៅ​មុខ៖

    10

    អ្នក​ត្រូវ​អង្គុយ​រាប​លើ​កម្រាល ហើយ​សណ្ដូក​ជើង​ទាំង​សង​ខាង​ត្រង់​ទៅ​មុខ និង​​សន្ធឹង​ដៃ​សង​ខាង​ទៅ​មុខ​ផង​ដែរ។ ចលនា​នេះ វា​ជួយ​ឲ្យ​ឆ្អឹង​ខ្នង​លូត​លាស់​ល្អ ដែល​ជួយ​ឲ្យ​កម្ពស់​របស់​អ្នក​ខ្ពស់​ជាង​មុខ​ដូច​គ្នា៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: របៀប​ហាត់​ប្រាណ​១០​យ៉ាង​​ ជួយ​​​​​ពន្លូត​​កម្ពស់​ឲ្យ​​​កាន់​តែ​ខ្ពស់ Rating: 5 Reviewed By: Unknown
    Scroll to Top