• ព័ត៌មានថ្មី

    Wednesday, May 6, 2015

    Juventus ​ឈ្នះ Real ​២-១ តែ​ Ancelotti ​ថា​កុំ​ទាន់​អស់​សង្ឃឹម​ព្រោះ​​មាន​ជើង​ទី​២​ទៀត

    ការ ​ប្រកួត​ក្របខ័ណ្ឌ UEFA Champions League ​ជើង​ទី​១​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​រវាង​ក្រុម​ម្ចាស់​ផ្ទះ Juventus ​និង​ Real Madrid ​កាល​ពី​យប់​មិញ​នេះ បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល ២-១ ខណៈ​ដែល​អ្នក​ចាត់​ការ​ក្រុម​ Real ​លោក Carlo Ancelotti ​បាន​និយាយ​ក្រោយ​ចប់​ការ​ប្រកួត​ថា ត្បិត​តែ​ចាញ់​ក៏​ពិត​មែន ប៉ុន្តែ​ក្រុម​លោក​នៅ​តែ​មាន​ឱកាស​ឡើង​ទៅ​វគ្គ​បន្ត​បាន។

    285A651400000578-0-image-a-22_1430853278869


    ការ​ប្រកួត​នា​យប់​មិញ​នេះ ក្រុម​ម្ចាស់​ផ្ទះ Juventus ​ហាក់​មាន​ប្រៀប​ជាង​បន្តិច​ដោយ​បើក​ការ​វាយ​សម្រុក​តាំង​ពី​ដើម​តង់​ទី​មួយ រហូត​រក​បាន​គ្រាប់​បាល់​ដំបូង​ដោយ​អតីត​កីឡាករ Real Madrid ​ដែរ​គឺ Alvaro Morata ​នៅ​នាទី​ទី​៨។ បន្ទាប់​ពី​នាំ​មុខ​១​គ្រាប់​នេះ អធិរាជ​ស​ក៏​មិន​ឱ្យ​អ្នក​គាំទ្រ​អន់​ចិត្ត​ដែរ ព្រោះ​ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ​បាន​រក​បាន​មួយគ្រាប់​​វិញ​នៅ​នាទី​២៧​ ក្រោយ​ទទួល​បាន​ពី James Rodriguez ។

    285A5A9D00000578-0-image-a-3_1430852338124

    285A5E3A00000578-0-image-a-6_1430852605065

    285A5F1E00000578-0-image-a-9_1430852652166

    285A6E7900000578-3069209-image-a-25_1430853702626

    285A6FD700000578-3069209-image-a-31_1430853773155

    285A9A9B00000578-3069209-Carlos_Tevez_fired_Juventus_back_into_the_lead_shortly_after_hal-a-87_1430858440221

    285A9F7F00000578-3069209-image-a-58_1430857058832

    285A641000000578-0-image-a-20_1430853273625

    លទ្ធផល​១-១ នេះ​បាន​រក្សា​រហូត​ដល់​ចប់​តង់​ទី​មួយ។ ខណៈ​ដែល​ចូល​មក​ដល់​តង់​ទី​២ ម្ចាស់​ផ្ទះ​សេះ​បង្កង់​បាន​រក​ឃើញ​គ្រាប់​បាល់​ជ័យជម្នះ​របស់​ខ្លួន ដោយ​ការ​ទាត់​បាល់​ពិន័យ​១១​ម៉ែត្រ​ពី​សំណាក់​កីឡាករ Tevez ​បន្ទាប់​ Dani Carvajal ​បង្ក​កំហុស​នៅ​តំបន់​គ្រោះថ្នាក់​នៅ​នាទី​៥៧។ ចប់​ការ​ប្រកួត​ Juventus ​ជា​អ្នក​យក​ជ័យជម្នះ​​​លើ​​​ក្រុម​យក្ស​អេស្ប៉ាញ​ដោយ​លទ្ធផល ២-១ ។

    285AA87F00000578-3069209-image-a-25_1430867411982


    285A660500000578-0-image-a-17_1430853189982

    ក្រោយ​ពី​ចប់​ការ​ប្រកួត​នេះ​ដែរ អ្នក​ចាត់​ការ​ក្រុម Real ​លោក Carlo Ancelotti ​បាន​និយាយ​​ថា​ ក្រុម​របស់​លោក​នៅ​តែ​មាន​សង្ឃឹម​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​បាន​ដដែល ព្រោះ​នៅ​ជើង​ទី​២​នឹង​ធ្វើ​ឡើង​នៅ​ទឹក​ដី​អេស្ប៉ាញ​ ដូច្នេះ​អធិរាជ​ស​មាន​ឱកាស​ច្រើន​ជាង​នៅ​អ៊ីតាលី។ មួយ​វិញ​ទៀត ដោយ​មាន​ទម្រង់​លេង​មិន​ល្អ​កាល​ពី​យប់​មិញ​នេះ មាន​អ្នក​គាំទ្រ​ជា​ច្រើន​មិន​ពេញ​ចិត្ត​នោះ​ទេ ចំពោះ​ការ​ដាក់ Ramos ​ឱ្យ​លេង​ជា​ខ្សែ​បម្រើ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Juventus ​ឈ្នះ Real ​២-១ តែ​ Ancelotti ​ថា​កុំ​ទាន់​អស់​សង្ឃឹម​ព្រោះ​​មាន​ជើង​ទី​២​ទៀត Rating: 5 Reviewed By: Unknown
    Scroll to Top