• ព័ត៌មានថ្មី

    Monday, May 25, 2015

    អាមេរិក​​នឹង​សាង​សង់​​​​រថភ្លើង​ល្បឿន​លឿន​​ ១២០០​គម/ម៉

    រថភ្លើង ​ដែល​មាន​ល្បឿន​លឿន​បំផុត​ក្នុង​ពិភពលោក​នឹង​លេច​ចេញ​ជា​រូប​រាង​ពិត​ហើយ​ ដោយ​អាច​ដឹក​ជញ្ជូន​អ្នក​ដំណើរ​ទៅ​វិញ​ទៅ​មក​បាន​​ក្នុង​ល្បឿន​​ដ៏​លឿន​ ដល់​ទៅ​១២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។

    ការ​រត់​សាក​ល្បង​នៃ​រថភ្លើង​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ក្នុង​រដ្ឋ​ កាលីហ្វ័រញ៉ា​ ដោយ​ត្រូវ​សាង​សង់​ផ្លូវ​រត់​សាក​ល្បង​ប្រវែង​៨​គីឡូម៉ែត្រ​​ដោយ​ក្រុមហ៊ុន​ Hyperloop Transportation Technologies ​ដែល​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ​១០០​លាន​ដុល្លារ។


    hyperloop-665x385
    resize

    រថភ្លើង​នេះ​គឺ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ម៉្យាង​ដែល​មាន​ឈ្មោះ​ថា​ “Hyperloop”​ ដែល​ត្រូវ​បាន​រក​ឃើញ​ដោយ​លោក​ Elson Musk ​អ្នក​គ្រប់​គ្រង​ប្រចាំ​ក្រុមហ៊ុន​ Tesla Motors and SpaceX។ បច្ចេកវិទ្យា​នេះ​គឺ​ពឹង​ផ្អែក​សំខាន់​ទៅ​លើ​កម្លាំង​​នៃ​មេដែក​​ និង​សុញ្ញាកាស។ អ្នក​ជិះ​ទាំង​ឡាយ​នឹង​ត្រូវ​ធ្វើ​ដំណើរ​នៅ​ក្នុង​បំពង់​មួយ​ដែល​ស្ថិត​នៅ​ ក្រោម​សុញ្ញាកាស​ បន្ទាប់​មក​គេ​ប្រើ​ប្រាស់​នូវ​មេដែក​ដើម្បី​ធ្វើ​ការ​បង្កើន​ល្បឿន​ដែល​អាច ​ធ្វើ​ឲ្យ​ល្បឿន​កើន​ឡើង​បាន​យ៉ាង​លឿន។ ប្រព័ន្ធ​នេះ​នឹង​ដំណើរ​ការ​ដោយ​ផ្ទាំង​សូឡារ​ដែល​ដាក់​តម្រៀប​តាម​បំពង់​ នោះ។ ចំពោះ​គម្រោង​នេះ​ផង​​នឹង​ត្រូវ​ចំណាយ​ទឹក​ប្រាក់​អស់​ប្រមាណ​៨ពាន់​លាន​ ដុល្លារ​សម្រាប់​ការ​សាង​សង់​បំពង់​ប្រវែង​ ៦៤៤​គីឡូម៉ែត្រ​​ ដែល​នឹង​រត់​រវាង​រដ្ឋ​ Los Angeles​ និង​ រដ្ឋ​San Francisco។

    បច្ចុប្បន្ន​រថភ្លើង​ដែល​មាន​ល្បឿន​លឿន​ជាង​គេ​គឺ​មាន​ល្បឿន​រត់​បាន​ ត្រឹម​តែ​៥០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ក្នុង​មួយ​ម៉ោង​ ដោយ​ឡែក​រថភ្លើង​ប្រភេទ​ថ្មី​នេះ​គឺ​អាច​រត់​បាន​លឿន​ជាង​ពីរ​ដង​ឯណោះ​គី​ ១២០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។
    • Blogger Comments
    • Facebook Comments
    Item Reviewed: អាមេរិក​​នឹង​សាង​សង់​​​​រថភ្លើង​ល្បឿន​លឿន​​ ១២០០​គម/ម៉ Rating: 5 Reviewed By: Unknown
    Scroll to Top