• ព័ត៌មានថ្មី

    Thursday, May 7, 2015

    បាល់ទាត់​អេស្ប៉ាញ ផ្អាក​ការ​ប្រកួត​ក្នុង​ស្រុក​ទាំង​អស់​ ចាប់​ពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា

    សហព័ន្ធ ​បាល់ទាត់​អេស្ប៉ាញ​ (RFEF) បាន​ប្រកាស​ថា នឹង​ផ្អាក​​ការ​ប្រកួត​បាល់ទាត់​​ក្នុង​ប្រទេស​ទាំង​អស់​ ដោយ​គ្មាន​កាល​កំណត់ ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា​នេះ​តទៅ បន្ទាប់​ពី​​​​មាន​ជម្លោះ​គ្នា​ជាមួយ​រដ្ឋាភិបាល ទៅ​លើ​បញ្ហា​កែប្រែ​ច្បាប់​ថ្មី នៃ​ការ​លក់​សិទ្ធិ​​ផ្សាយ​តាម​ទូរទស្សន៍។

    FC-Barcelona-v-Real-Madrid-CF-La-Liga

    ប្រភព​បង្ហាញ​ថា​ តាម​ច្បាប់​ចាស់​​ ក្លិប Barcelona​ និង Real Madrid ​ដែល​ជា​ក្លិប​​យក្ស​ធំ​ជាង​គេ​បង្អស់​នៅ​អេស្ប៉ាញ​ ទទួល​បាន​ចំណូល​ពី​ការ​លក់​សិទ្ធិ​ផ្សាយ​តាម​ទូរទស្សន៍​ ​ច្រើន​ជាង​ក្លិប​ផ្សេងៗ​ទៀត​នៅ​ La Liga ចំនួន​៣​ដង។ ប៉ុន្តែ​រដ្ឋាភិបាល​អេស្ប៉ាញ​ ចង់​កែ​ប្រែ​ច្បាប់​ថ្មី ដោយ​ចង់​ឲ្យ​៥០% នៃ​ការ​លក់​សិទ្ធិ​ផ្សាយ​របស់​ក្លិប​ទាំង​អស់ ចែក​​ចំណូល​ឲ្យ​ស្មើ​គ្នា​ទាំង​អស់ សម្រាប់​ក្លិប​ទាំង​២០ នៅ​លីក​កំពូល។

    ច្បាប់​ថ្មី​នេះ​បាន​​ធ្វើ​ឲ្យ​សហព័ន្ធ​បាល់​ទាត់​អេស្ប៉ាញ​ មិន​សប្បាយ​ចិត្ត​ជាមួយ​ទេ ហើយ​ក៏​បាន​ជំទាស់​ទៀត​ផង ​ដោយ​លើក​ឡើង​ថា នឹង​ប៉ះ​ពាល់​ដល់​ចំណូល​របស់​សហព័ន្ធ​ ដូច្នេះ​ទើប​សហព័ន្ធ​សម្រេច​ផ្អាក ការ​ប្រកួត​ប្រជែង​បាល់ទាត់​​ក្នុង​ប្រទេស​ទាំង​អស់​តែ​ម្ដង ចាប់​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា​​ត​ទៅ ដោយ​មិន​បាន​បញ្ជាក់​ពេល​កំណត់​។


    ​​ការ​សម្រេច​នេះ​សរ​បញ្ជាក់​ឲ្យ​ឃើញ​ថា នឹង​ប៉ះ​ពាល់​ដល់​ការ​ប្រកួត​​ប្រជែង​យក​ពាន​រង្វាន់​ La Liga ​រវាង​ក្រុម​ Barcelona និង Real Madrid ​ពោល​គឺ​ការ​ប្រកួត​សប្ដាហ៍​ទី​៣៧ និង​៣៨ មិន​អាច​ដំណើរ​ការ​បាន​ទេ ខណៈ​ដែល​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ Copa del Rey ​រវាង​ក្រុម​របស់​លោក​ Luis Enrique ទល់​នឹង​ Athletic Bilbao នៅ​ចុង​ខែ​ឧសភា​នេះ​ ក៏​មិន​អាច​ដំណើរ​ការ​បាន​ដូច​គ្នា។

    • Blogger Comments
    • Facebook Comments
    Item Reviewed: បាល់ទាត់​អេស្ប៉ាញ ផ្អាក​ការ​ប្រកួត​ក្នុង​ស្រុក​ទាំង​អស់​ ចាប់​ពី​ថ្ងៃ​ទី​១៦​ ខែ​ឧសភា Rating: 5 Reviewed By: Unknown
    Scroll to Top