• ព័ត៌មានថ្មី

    Monday, May 25, 2015

    Man Utd ប្រកាស​ថាមិន​ទិញ Falcao ដាច់​ទេ

    ក្លិប Manchester Unted បាន​​ប្រកាស​ប្រាប់​ដល់ ខ្សែ​ប្រយុទ្ធ Radamel Falcao ថាក្លិប​នឹង​មិន​ទិញ​យក​កីឡាករ​វ័យ​២៩​ឆ្នាំ​ដាច់​ឡើយ ពោល​គឺ​មាន​ន័យ​ថា បិសាច​ក្រហម​នឹង​បញ្ចប់​កុងត្រា​ខ្ចី​ជើង​នេះ​​​តែ​ម្ដង។



    ​Falcao ​ដែល​ចំណាយ​ពេល​១​រដូវ​កាល​លេង​ឲ្យ​ Man Utd លក្ខណៈ​ខ្ចី​ជើង​ពី​ក្លិប​ Monaco និង​ទទួល​បាន​ថ្លៃ​ឈ្នួល ២៦៥០០០​ផោន ក្នុង​មួយ​សប្ដាហ៍ ​នឹង​ត្រូវ​ត្រឡប់​ទៅ​កាន់​ក្លិប​ចាស់​របស់​ខ្លួន (Monaco) ឬ ​ស្វែង​រក​ក្លិប​ថ្មី​ទៀត។

    អ្នកចាត់ការ​ក្រុម​បិសាច​ក្រហម លោក​ Louis van Gaal ​បាន​​ប្រាប់​ដល់​វិបសាយ​របស់​ក្លិប​ថា៖ “Falcao គឺជា​កីឡាករ​ដ៏​កំពូល​ម្នាក់ និង​ជា​មនុស្ស​ល្អ។ ក្នុង​នាម​ខ្ញុំ​ផ្ទាល់ ក៏​ដូច​ជា​តំណាង​ឲ្យ​អ្នក​ទាំង​អស់​គ្នា នៃ​ក្លិប​ទាំង​មូល ខ្ញុំ​សូម​ជូនពរ​ឲ្យ​គាត់ សំណាង​ល្អ និង​ជោគជ័យ​នៅ​ថ្ងៃ​អនាគត”។

    1

    ខ្សែ​ប្រយុទ្ធ​កូឡុំប៊ី Falcao ​ដែល​រក​គ្រាប់​ឲ្យ​ Man Utd  បាន​តែ​៤​គ្រាប់​ ក៏​ប្រហែល​ជា​ដឹង​ខ្លួន​ដែរ​ថា ​ខ្លួន​ប្រហែល​ជា​អស់​ឱកាស​នៅ​កីឡដ្ឋាន Old Trafford ទៀត​ហើយ ​ហើយ​អតីត​តារា​ឆ្នើម​របស់​ក្រុម Atlético Madrid បាន​លើក​ដៃ​លា​អ្នកគាំទ្រ ​ក្នុង​ទឹកដី​ខ្លួន​ឯង​ចុង​ក្រោយ ​ក្រោយ​​ការ​ប្រកួត​ស្មើ ១-១ ទល់​នឹង Arsenal សប្ដាហ៍​មុន​ផង​ដែរ។ ប៉ុន្តែ​​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ ស្មើ​ ០-០ ​ទល់​នឹង Hull City កាល​ពី​យប់​មិញ Falcao ពុំ​បាន​ជាប់​ក្នុង​ជម្រើស​១៨​នាក់​របស់​ក្រុម​ទេ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Man Utd ប្រកាស​ថាមិន​ទិញ Falcao ដាច់​ទេ Rating: 5 Reviewed By: Unknown
    Scroll to Top