• ព័ត៌មានថ្មី

    Monday, May 4, 2015

    អស្ចារ្យ! Ronaldo ពីរ​នាទី​រក​បាន​ពីរ​គ្រាប់​យប់​មិញ

    ក្រុម ​អធិរាជ​ស Real Madrid នៅ​តែ​តាម​ប្រកិត​ពី​ក្រោយ​ក្រុម​អ្នក​មាន​បុណ្យ FC Barcelona បន្ទាប់​ពី​កំពូល​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ធ្វើ​បាន​ហ៊ែតទ្រីក​យក​ឈ្នះ​លើ​ក្រុម​ម្ចាស់​ផ្ទះ Sevilla ដោយ​លទ្ធផល ២-៣។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ជំនួប​នេះ គឺ​ពីរ​គ្រាប់​របស់​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ព័រទុយហ្គាល់ Ronaldo រក​បាន​ក្នុង​ចន្លោះ​ពេល​មិន​ដល់​ពីរ​នាទីផង។


    ក្រុម Real Madrid ជា​អ្នក​បើក​ការ​នាំ​មុខ​មុន​លើ​ក្រុម​ម្ចាស់​ផ្ទះ Sevilla នៅ​នាទី​ទី៣៦ ដោយ​កីឡាករ Ronaldo ជា​អ្នក​តែត​បញ្ចូល​ទី។ រំលង​បាន​មួយ​នាទី ពោល​គឺ​នៅ​នាទី​ទី៣៧ កីឡាករ Ronaldo ដដែល បាន​ស៊ុត​បន្ថែម​មួយ​គ្រាប់​ទៀត​ឲ្យ​ក្រុម​អធិរាជ​ស។ ជិត​បញ្ចប់​តង់​ទី​មួយ​ទៅ​ហើយ កីឡាករ Sergio Ramos បាន​បង្ក​កំហុស​ក្នុង​តំបន់​គ្រោះ​ថ្នាក់ ធ្វើ​ឲ្យ​ក្រុម Sevilla មាន​​ឱកាស​ស៊ុត​បាល់​ពិន័យ ១១​ម៉ែត្រ តាម​ពី​ក្រោយ​វិញ ១-២។

    ​​​​ចូល​ដល់​តង់​ទី​ពីរ នាទី​ទី៦៨ កីឡាករ Ronaldo រក​បាន​គ្រាប់​បាល់​ហ៊ែតទ្រីក​របស់​ខ្លួន ដោយ​ការ​តែត​បញ្ចូល​ទី ក្រោយ​កីឡាករ Gareth Bale លើក​បាល់​ចូល​តំបន់​គ្រោះ​ថ្នាក់។ រហូត​ដល់​នាទី​ទី៧៩ ក្រុម​ម្ចាស់​ផ្ទះ​រក​បាន​មួយ​គ្រាប់​វិញ និង​បន្ត​រហូត​ដល់​ចប់​ការ​ប្រកួត​ដោយ​លទ្ធផល ២-៣។

    7

    6

    5

    4

    3

    2
    • Blogger Comments
    • Facebook Comments
    Item Reviewed: អស្ចារ្យ! Ronaldo ពីរ​នាទី​រក​បាន​ពីរ​គ្រាប់​យប់​មិញ Rating: 5 Reviewed By: Unknown
    Scroll to Top