• ព័ត៌មានថ្មី

    Wednesday, May 6, 2015

    Floyd ៖ ​ទុក​ឲ្យ​ខ្ញុំ​ឈ្នះ​ដោយ​សប្បាយ​ចិត្ត​តិច​មើល៍ កុំ​និយាយ​អាក្រក់​ពី​ខ្ញុំ​ពេក

    កីឡាករ ​ Floyd Mayweather ​បាន​និយាយ​ពាក្យ​មួយ​ឃ្លា​ផ្ញើ​ជូន​អ្នក​កាសែត​ទាំង​អស់​ថា សូម​ទុក​ពេល​ឱ្យ​រូប​គេ​សប្បាយ​ចិត្ត​និង​ជ័យជម្នះ​លើ Manny Pacquiao ​ផង ព្រោះ​ថា​តាំង​ពី​ប្រកួត​ចប់​មក​មិន​ដែល​មាន​ព័ត៌មាន​ណា​ចុះ​ផ្សាយ​ល្អ​ពី​ គេ​ឡើយ។


    បន្ទាប់​ពី​ទទួល​ជ័យ​ជម្នះ​លើ  Pacquiao ​ដោយ​ពិន្ទុ​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​មក ​មាន​ព័ត៌មាន​ជា​ច្រើន​បាន​ចុះ​ផ្សាយ​ថា​ការ​ប្រកួត​នេះ​គឺ​ចៅ​ក្រម​ទាំង​បី ​នាក់​ឱ្យ​ពិន្ទុ​មិន​ត្រឹម​ត្រូវ​នោះ​ទេ ពោល​គឺ​លម្អៀង​ទៅ​ខាង Floyd ​ហើយ​ថែម​ទាំង​និយាយ​អាក្រក់​ពី​អ្នក​ប្រដាល់​អាមេរិក​នេះ​ទៀត​ផង។ រឿង​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​រូប​នេះ​មិន​សប្បាយ​ ចិត្ត​នោះ​ទេ ដោយ​និយាយ​ថា​បើក​ភ្នែក​ឡើង​ឃើញ​ព័ត៌មាន​អាក្រក់​ពី​ខ្លួន​រហូត។

    “ខ្ញុំ​ចង់​ឱ្យ​ពេល​ក្រោក​ពី​គេង​មក បាន​អាន​ព័ត៌មាន​ល្អ​ខ្លះ មិន​​មែន​អាក្រក់​រហូត​នោះ​ទេ។ ខ្ញុំ​ដឹង​ថា Manny ​វាយ​ខ្ញុំ​ត្រូវ​ ហើយ​ទឹក​មួយ​ចំនួន​គេ​ក៏​បាន​ពិន្ទុ​ច្រើន​ជាង​ខ្ញុំ​ដែរ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ខ្ញុំ​បាន​គេច​ផុត​ច្រើន ហើយ​ការ​វាយ​របស់​គេ​ក៏ខុស​គោលដៅ​មិន​តិច​នោះ​​ដែរ ដូច្នេះ​ពេល​នោះ​គឺ​គេ​មិន​បាន​ពិន្ទុ​ទេ”។ នេះ​ជា​សម្ដី Floyd ​បាន​និយាយ។

    896058-34c7d954-f1e9-11e4-8640-5412dd2d4115

    សូម​រំលឹក​បន្តិច​ថា ការ​ប្រកួត​រវាង​អ្នក​ទាំង​ពីរ​ខាង​លើ​នេះ គឺ  Mayweather បាន​យក​ឈ្នះ Manny ​ដោយ​ពិន្ទុ ១១៨-១១០, ១១៦-១១២ និង ១១៦-១១២។ ចំណែក​ឯ​ស្ថិតិ​នៃ​ការ​វាយ​របស់​អ្នក​ទាំង​ពីរ​វិញ​គឺ  Pacquiao ​វាយ​ចេញ​៤២៩​ដង ត្រូវ​តែ​៨១​ដង​ទេ ហើយ Floyd ​វិញ​វាយ​ចេញ​៤៣៥​ដង​ ត្រូវ​១៤៨​ដង ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Floyd ៖ ​ទុក​ឲ្យ​ខ្ញុំ​ឈ្នះ​ដោយ​សប្បាយ​ចិត្ត​តិច​មើល៍ កុំ​និយាយ​អាក្រក់​ពី​ខ្ញុំ​ពេក Rating: 5 Reviewed By: Unknown
    Scroll to Top