• ព័ត៌មានថ្មី

    Monday, May 4, 2015

    គុណសម្បត្តិ ​​និង​​គុណវិបត្តិ ដែល​​អ្នក​​ចូល​ចិត្ត​​សម្រេច​កាម​ គួរ​​​យល់​​ដឹង​

    ការ ​សម្រេច​កាមជាអ្វី​​ ? ការ​សម្រេច​កាម ជា​ការ​ដាស់តឿន​ចំណង់​ផ្លូវ​ភេទ ដោយ​ប្រើ​​ដៃ ម្រាមដៃ ឬ​ប្រើ​ឧបករណ៍​សិច​សិប្បនិមិត្ត​។ ការ​ស្រាវជ្រាវ​បង្ហាញ​ថា មាន​មនុស្ស​ប្រហែល​តែ ​៥-៨%ប៉ុណ្ណោះ ដែល​មិន​ធ្វើ​ការ​សម្រេច​កាម​ខ្លួន​ឯង។ តើ​ការ​សម្រេច​កាម​មាន​ផល​ល្អ​ និង​ផល​ប៉ះពាល់​អ្វី​ខ្លះ?



    -គុណសម្បត្តិ
    ១. ការសិក្សា​រក​ឃើញ​ថា មនុស្ស​​ចូល​​សម្រេច​កាម គឺ​មាន​ចំណង់​ផ្លូវ​ភេទ​ខ្ពស់ ឬ​ចូលចិត្ត​រួមភេទ ជាង​អ្នក​មិន​ធ្លាប់​ធ្វើ។

    ២. ការ​សម្រេច​កាម ជា​ជម្រើស​សុវត្ថិភាព​ដោយ​មិន​ខ្លាច​​ឆ្លង​រោគ​អេដស៍ ថ្លើម B, C ប្រមេះ ជំងឺ Chlamydia និង​ជំងឺ​ឆ្លង​តាម​ការ​រួមភេទ​ជាច្រើន​ទៀត។ មិន​តែ​ប៉ុណ្ណោះ បុរស​នារី​មិន​ចាំបាច់​ខាតពេល​វេលា​ឬ​ប្រាក់កាក់​ជួប​ជាមួយ​ដៃគូ។ វា​មាន​សារសំខាន់ ទាំង​បុរស​ស្ត្រី ដែល​អាច​ឆ្លើយ​តប​នឹង​ចំណង់​របស់​ខ្លួន​បាន ដោយ​មិន​ចាំបាច់​មាន​ដៃគូ​ពិត​ប្រាកដ។ ​

    ៣. ការ​សម្រេច​កាម ធ្វើ​ឱ្យ​មនុស្ស​ស្រលាញ់​ខ្លួន​ឯង​និង​​ទំនុក​ចិត្ត។

    ៤. ការ​សម្រេច​កាម ធ្វើ​ឱ្យ​បុរស​ស្ត្រី បំបាត់​អារម្មណ៍​តានតឹង។

    ៥. ការ​សម្រេច​កាម មិន​ងាយ​ធ្វើ​ឱ្យ​បុរស​ឈឺ ព្រោះ​បញ្ចេញ​ទឹកកាម​ច្រើន។

    B

    -គុណវិបត្តិ

    ១. ការ​សម្រេច​កាម នឹង​ធ្វើ​ឱ្យ​មនុស្ស​យល់​ថា​ពួកគេ​ធ្វើ​ខុស។ តាម​ការពិត​​មនុស្ស​ភាគ​ច្រើន​ តែង​គិត​ថា វា​ជា​អំពើ​ខុស​ឆ្គង ព្រោះ​ពួកគេ​ជឿ​ថា អ្វី​ពួកគេ​ធ្វើ​គឺ​មិន​ល្អ បើ​គិត​តាម​សីលធម៌​និង​សាសនា។ ​

    ២. ក្នុង​អំឡុង​ពេល​រួមភេទ ដំណើរ​ឈាម​ក្រោម​ស្បែក (Ecchymosis) នៃ​សរីរាង្គ​ភេទ អាច​កើត​ឡើង​ទាំង​បុរស​ស្ត្រី។ ជា​ពិសេស​ពេល​​ប្រើ​ឧបករណ៍​សិច​សិប្បនិមិត្ត វា​នឹង​ធ្វើ​ឱ្យ​ឈឺចាប់​ខ្លាំង ព្រោះ​វា​មិន​មាន​ទឹក​រំអិល​គ្រប់គ្រាន់។ លើស​ពី​នេះ មនុស្ស​អាច​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ធ្ងន់ធ្ងរ។

    ៣. ការ​សម្រេច​កាម អាច​ធ្វើ​ឱ្យ​មនុស្ស​ញៀន និង​មាន​បញ្ហា​ផ្លូវចិត្ត។ ពេល​ក្លាយ​ជា​ទម្លាប់​ មនុស្ស​មិន​ងាយ​នឹង​បោះបង់​​វា​ទេ។ មាន​ប្ដី​ប្រពន្ធ​មួយ​ចំនួន​បាន​ជួប​បញ្ហា​នេះ ហើយ​បាន​សម្រេច​កាម​ខ្លួន​ឯង ដោយ​មិន​ព្រម​រួម​សង្វាស​ជាមួយ​ដៃគូ។ វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់ ទំនាក់ទំនង​ស្នេហា។

    ៤. ការ​សម្រេច​កាម នឹង​ធើ​ឱ្យ​មនុស្ស​ឆាប់​ចេញ​ទឹកកាម​មុន​ពេល​កំណត់ ឬ​មិន​បាន​​សោយ​សុខ​ផង​ចេញ​មុន​បាត់​ទៅ​ហើយ។ ​

    ៥. ការ​សម្រេច​កាម ធ្វើ​ឱ្យ​លិង្គ​ចុះ​ខ្សោយ។

    ៦. ការ​សម្រេច​កាម ធ្វើ​ឱ្យ​លិង្គ​បង្កើត​សរសៃ​ឈាម​ច្រើន​ពេក ហើយ​វា​នឹង​មិន​មាន​រំញោច។

    ៧. ការ​សម្រេច​កាម ធ្វើ​ឱ្យ​​អ័រម៉ូន​ផលិត​ទឹកកាម​ចុះខ្សោយ។

    ៨. ការ​សម្រេច​កាម ធ្វើ​ឱ្យ​ស្បូន​ស្ត្រី​ចុះ​ខ្សោយ ជា​ហេតុ​មិន​អាច​បង្កើត​កូន​បាន(ត្រូវ​រំលូត)។

    ៩. ការ​សម្រេច​កាម ធ្វើ​ឱ្យ​ស្ត្រី​កើត​ជំងឺ​មហារីក។

    ១០. ការ​សម្រេច​កាម ធ្វើ​ឱ្យ​ពិការ​មេជីវិត​ឈ្មោល នាំ​ឱ្យ​កូន​កើត​មក​មិន​គ្រប់​លក្ខណៈ(តែ​មិន​មាន​​ច្រើន​ទេ)។

    ១១. ការ​សម្រេច​កាម ធ្វើ​ឱ្យ​ស្ត្រី​បាត់​បង់​ព្រហ្មចារី។

    បើ​តាម​ការ​អភិវឌ្ឍន៍​សុខភាព ការ​សម្រេច​កាម​ អាច​ធ្វើ​បាន​ចំពោះ​មនុស្ស​ពេញ​វ័យ និង​អាយុ​ក្រោម​៣៥ឆ្នាំ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: គុណសម្បត្តិ ​​និង​​គុណវិបត្តិ ដែល​​អ្នក​​ចូល​ចិត្ត​​សម្រេច​កាម​ គួរ​​​យល់​​ដឹង​ Rating: 5 Reviewed By: Unknown
    Scroll to Top