• ព័ត៌មានថ្មី

    Monday, May 18, 2015

    Barca ឈ្នះ Atletico លើក​ពាន La Liga លើក​ទី​២៣ ទោះ CR7 ស៊ុត​ហ៊ែតទ្រីក

    ក្រុម Barcelona បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ La Liga ជា​ស្វ័យ​ប្រវត្តិ​ដោយ​សល់​មួយ​ប្រកួត​ក្នុង​ដៃ ក្រោយ​យក​ឈ្នះ​ Atletico Madrid ១-០ យប់​មិញ​នេះ។ អាច​ថា​ជា​ការ​សងសឹក​មួយ​ដ៏​ល្អ​ផង​ដែរ​ ត្បិត​អី​កាល​ពី​រដូវ​កាល​មុន Atletico បាន​ឈ្នះ​ជើង​ឯក​នេះ​នៅ​កីឡដ្ឋាន Nou Camp តែ​រដូវ​កាល​នេះ Barca អាច​ឈ្នះ​វិញ​នៅ​លើ​ទឹក​ដី Vicente Calderon។

    2
    កីឡាករ​ក្រុម Barcelona អបអរ​ក្រោយ​ឈ្នះ​ពាន La Liga

    លទ្ធផល​នេះ​គឺ​ល្មម​គ្រប់គ្រាន់​ឲ្យ​ក្រុម​លោក​ Luis Enrique លើក​ពាន​លីក​កំពូល​អេស្ប៉ាញ​ជា​លើក​ទី​២៣ បើ​ទោះ​បី​ជា Cristiano Ronaldo អាច​ធ្វើ​បាន​ហ៊ែតទ្រីក​ជួយ​ឲ្យ Real ឈ្នះ​ Espanyol ៤-១ ក៏​ដោយ ពោល​គឺ​លើស​គ្នា​៤ពិន្ទុ ខណៈ​​នៅ​សល់​តែ​១ប្រកួត​ទៀត​ប៉ុណ្ណោះ​នឹង​ចប់​រដូវ​កាល។

    មួយ​គ្រាប់​ជ័យជម្នះ​របស់​ក្រុម​អ្នក​មាន​បុណ្យ ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ​ Lionel Messi នៅ​នាទី​៦៥។ នេះ​ជា​គ្រាប់​បាល់​ទី​៤១ប្រចាំ La Liga រដូវ​កាល​នេះ សម្រាប់​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ម្ចាស់​ពាន Ballon d’Or ៤សម័យ​ ដោយ​​ចាញ់​ Ronaldo ៤គ្រាប់។

    ក្រោយ​បញ្ចប់​ការ​ប្រកួត​យប់​មិញ​នេះ កីឡាករ​ ក្រុម​គ្រូបង្វឹក និងបុគ្គលិក​នៃ​ក្រុម​អ្នក​មាន​បុណ្យទាំង​អស់ នាំ​គ្នា​អបអរ​នៅ​លើ​ទីលាន Vicente Calderon របស់​ក្រុម​ម្ចាស់ផ្ទះ មុន​បន្ត​អបអរ​នៅ​ក្នុង​បន្ទប់​ផ្លាស់​សម្លៀកបំពាក់។

    1

    Barcelona នៅ​មាន​ឱកាស​លើក​ពាន​២​ទៀត​ក្នុង​រដូវ​កាល​នេះ ដោយ​ត្រូវ​ជួប​ Athletic Bilbao នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Copa del Rey នា​ថ្ងៃ​ទី​៣០ ឧសភា មុន​ប៉ះ​ Juventus នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League នៅ​ថ្ងៃ​ទី​៦ ​មិថុនា។

    កាល​ពី​រដូវ​កាល​ ២០០៨-២០០៩ ក្រុម​នេះ​អាច​ឈ្នះ​ពាន​៣ក្នុង​មួយ​រដូវ​កាល​ម្ដង​រួច​មក​ហើយ​ ក្រោយការ​ដឹក​នាំ​របស់ Pep Guardiola។ ចាំ​មើល​រដូវ​កាល​នេះ​វិញ អាច​ធ្វើ​បាន​ទៀត​ឬ​អត់?

    3

    4

    5

    6

    • Blogger Comments
    • Facebook Comments
    Item Reviewed: Barca ឈ្នះ Atletico លើក​ពាន La Liga លើក​ទី​២៣ ទោះ CR7 ស៊ុត​ហ៊ែតទ្រីក Rating: 5 Reviewed By: Unknown
    Scroll to Top