• ព័ត៌មានថ្មី

    Monday, May 25, 2015

    Rodgers៖ បើ​ម្ចាស់​ក្លិប​ចង់​ឲ្យ​ខ្ញុំ​ចេញ ខ្ញុំ​នឹង​ចាក​ចេញ

    អ្នកចាត់ការ ​ក្រុម Liverpool លោក​ Brendan Rodgers ​បាន​និយាយ​ថា លោក​នឹង​ចាក​ចេញ​ពី​ក្លិប បើ​សិន​ជា​ម្ចាស់​ក្លិប​ ចង់​ឲ្យ​​លោក​ចេញ។

     
    ការ​​​លើក​ឡើង​របស់​អ្នកចាត់ការ​វ័យ​៤២​ឆ្នាំ​ដូច​នេះ គឺ​បន្ទាប់​ពី​ក្រុម​ហង្ស​ក្រហម ចាញ់​ Stoke City ដល់​ទៅ ៦-១ ក្នុង​ការ​ប្រកួត Premier League សប្ដាហ៍​ចុង​ក្រោយ​នៅ​ Britannia Stadium ​កាល​ពី​យប់​មិញ ​និង​ជា​ប្រកួត​ចុង​ក្រោយ​របស់ Steven Gerrard ​ដែល​បញ្ចប់​អាជីព​ជា​កីឡាករ​ហង្ស​ក្រហម។

    លទ្ធផល​នេះ​ផង​ដែរ​មាន​ន័យ​ថា Liverpool ​ចាញ់​គូ​ប្រកួត​៦​គ្រាប់​លើក​ដំបូង​ ក្នុង​​ការ​ប្រកួត​ក្នុង​លីក រយៈពេល​៥២​ឆ្នាំ បើ​គិត​តាំង​​ពី​ចាញ់​ Spurs ៧-២ ម្ដង កាល​ពី​ឆ្នាំ​១៩៦៣។

    ម្ចាស់​ផ្ទះ​ Stoke បាន​លត់​ Liverpool ៥-០ នៅ​តង់​ទី​១ បន្ទាប់​ពី​ Mame Biram Diouf ​រក​បាន​២​គ្រាប់ នាទី​២២ និង​២៦, Jonathan Walters ​នាទី​៣០, Charlie Adam នាទី​៤១ និង​ Steven Nzonzi ​ថែម​គ្រាប់​ទី​៥ នៅ​នាទី​៤៥។ ចូល​ដល់​តង់​ទី​២ Gerrard ​ស៊ុត​ឲ្យ​ក្រុម​ភ្ញៀវ​បាន​១​គ្រាប់ នៅ​នាទី​៧០ ប៉ុន្តែ​ត្រូវ​ Peter Crouch ​តែត​គ្រាប់​ទី​៦ ​ឲ្យ​ Stoke ​បាន​សម្រេច​ទៀត នៅ​នាទី​៨៦។

    អ្នកចាត់ការ​សញ្ជាតិ​អៀរឡង់​ខាង​ជើង​បាន​និយាយ​ថា៖ “ប្រាកដ​ណាស់​ ដូច​ខ្ញុំ​តែង​តែ​និយាយ​អញ្ចឹង បើ​ម្ចាស់​ក្លិប​ចង់​ឲ្យ​ខ្ញុំ​ចេញ ខ្ញុំ​នឹង​ចាក​ចេញ។ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​មាន​អារម្មណ៍​ថា ខ្ញុំ​នៅ​មាន​រឿង​ច្រើន ដែល​ត្រូវ​ធ្វើ​​ជាមួយ​ក្លិប​ទៀត”។

    Liverpool ​បញ្ចប់​ចំណាត់​ថ្នាក់​​ត្រឹម​លេខ​៦ និង​មិន​​បាន​​ឈ្នះ​ពាន​អ្វី​មួយ​សោះ​រដូវ​កាល​នេះ។ ប៉ុន្តែ​ចំណាត់ថ្នាក់​នេះ មាន​ន័យ​ថា​ហង្ស​ក្រហម នឹង​ត្រូវ​ប្រកួត​ជម្រុះ​ជុំ​ទី​៣ នៃ​ពាន​រង្វាន់ Europa League៕

    1

    2

    3

    4

    5

    6

    7
    • Blogger Comments
    • Facebook Comments
    Item Reviewed: Rodgers៖ បើ​ម្ចាស់​ក្លិប​ចង់​ឲ្យ​ខ្ញុំ​ចេញ ខ្ញុំ​នឹង​ចាក​ចេញ Rating: 5 Reviewed By: Unknown
    Scroll to Top