• ព័ត៌មានថ្មី

    Monday, May 25, 2015

    តោ​ខៀវ​​បន្ត​ជ័យជម្នះ​ក្នុង​ដី មុន​​លើក​ពាន Premier League យប់​មិញ

    ក្រុម ​តោ​ខៀវ​ Chelsea ដែល​ឈ្នះ​ជើង​ឯក Premier League តាំង​ពី​សល់​៣ប្រកួត​ក្នុង​ដៃ​​នោះ បាន​បន្ត​ជ័យជម្នះ​​នៅ​កីឡដ្ឋាន Stamford Bridge ​​នាក្នុង​ការ​ប្រកួត​បិទ​រដូវ​កាល​យប់​មិញ​នេះ ដោយ​យក​ឈ្នះឆ្មា​ខ្មៅ​ Sunderland ៣-១។ លទ្ធផល​នេះ ធ្វើ​ឲ្យ​ក្រុម​លោក Jose Mourinho លើក​ពាន​ដោយ​មាន​៨ពិន្ទុ​លើ​ក្រុម​លេខ​២ Manchester City។

    1

    Steven Fletcher បាន​តែត​បញ្ចូល​ទី​ឲ្យ​ក្រុម​ភ្ញៀវ​នាំ​មុខ​មុន​នាទី​២៦ ប៉ុន្តែ​មិន​អាច​ធ្វើ​ឲ្យ​ Chelsea បរាជ័យ​ជា​លើក​ដំបូង​ក្នុង​ដី​បាន​ទេ ក្រោយ​ខ្សែ​ប្រយុទ្ធ​ Diego Costa ស៊ុត​បាល់​ពិន័យ​១១ម៉ែត្រ​តាម​ស្មើ​វិញ​នៅ​នាទី​៣៧ មុន​ពេល​​ Loic Remy ​បន្ថែម​២គ្រាប់​ទៀត​ នៅ​នាទី​៧០ និង​៨៨។

    លទ្ធផល​នេះ ធ្វើ​ឲ្យ​ក្រុម​លោក Dick Advocaat បញ្ចប់​រដូវ​កាល​ដោយ​ឈរ​លេខ​១៦​ក្នុង​តារាង​ លើ​តំបន់​កាត់​ចោល​តែ​៣ពិន្ទុ​ប៉ុណ្ណោះ។ ចំណែក​ Chelsea ដែល​ឈរ​កំពូល​តារាង​​បាន​២៦៨ថ្ងៃ ពោល​គឺ​តាំង​ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ២០១៤​មកនោះ បាន​កាន់កាប់​តំណែង​ជើងឯក​លីក​កំពូល​អង់គ្លេស​ជា​លើក​ទី​៥ ហើយ​ក៏​ជា​លើក​ទី​៣​​ក្រោម​ការ​ដឹក​នាំ​របស់​លោក Mourinho ផង​ដែរ៕

    ចង់​ដឹង​ទិដ្ឋភាព​លើក​ពាន​យ៉ាង​ណា​នោះ សូម​មើល​រូបភាព និង​វីដេអូ​ខាង​ក្រោម៖

    2

    3

    4

    5


    7

    8

    9

    10

    11

    14

    • Blogger Comments
    • Facebook Comments
    Item Reviewed: តោ​ខៀវ​​បន្ត​ជ័យជម្នះ​ក្នុង​ដី មុន​​លើក​ពាន Premier League យប់​មិញ Rating: 5 Reviewed By: Unknown
    Scroll to Top