• ព័ត៌មានថ្មី

    Friday, May 22, 2015

    រយៈ​ពេល​២៤​ឆ្នាំ​របស់​ Xavi ​នៅ​ Barcelona ​ដល់​ទី​បញ្ចប់​ហើយ

    កីឡាករ Xavi Hernandez ​បាន​ប្រកាស​ចាកចេញ​ពី​ក្លិប Barcelona ​ទៅ​ប្រទេស​កាតា​មែនទែន​ហើយ បន្ទាប់​ពី​ចំណាយ​ពេល​នៅ​អេស្ប៉ាញ​​២៤​ឆ្នាំ។


    ខ្សែ​បម្រើ​ជម្រើស​ជាតិ​អេស្ប៉ាញ​ Xavi ​គឺ​ជា​កីឡាករ​ដែល​លេង​នៅ​ Barcelona ​តាំង​ពី​រូប​គេ​មាន​អាយុ​១១​ឆ្នាំ​មក។ ហើយ​រយៈ​ពេល​២៤​ឆ្នាំ​នេះ​ដែរ កីឡាករ​វ័យ​៣៥​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​៧៦៤​ដង ​និង​ជួយ​ក្រុម​ឈ្នះ​ពាន​រហូត​ដល់​២៣​ពាន​រង្វាន់ ដែល​ក្នុង​នោះ​រួម​មាន UEFA Champions League ​៣​សម័យ​កាល​ និង​ La Liga ​៨​សម័យ​កាល។

    28EFC1CB00000578-3091097-image-a-58_1432213219509

    កីឡាករ​ដែល​ជួយ​ឱ្យ​ជម្រើស​ជាតិ​អេស្ប៉ាញ​ឈ្នះ World Cup 2010 ខាង​លើ​​បាន​និយាយ​ថា៖ “ខ្ញុំ​មាន​ភារកិច្ច​ថ្មី​ជាមួយ​ក្រុម​យុវជន​របស់​ប្រទេស​កាតា។ ដូច្នេះ​ខ្ញុំ​នឹង​ព្យាយាម​ចាប់​អាជីព​ថ្មី​នេះ ដើម្បី​បាន​ក្លាយ​ជា​គ្រូ​បង្វឹក​ល្អ​ម្នាក់​ទៅ​ថ្ងៃ​អនាគត។ ក្ដី​ស្រមៃ​របស់​ខ្ញុំ​ទៅ​ថ្ងៃ​មុខ​ទៅ គឺ​សង្ឃឹម​ថា​នឹង​បាន​មក​ធ្វើ​ការ​ជាមួយ​ Barca ​ជា​ថ្មី​ម្ដង​ទៀត”។

    28F0541A00000578-3091097-image-a-65_1432213745212

    ក្រុម Barcelona ​កាល​ពី​ពេល​ថ្មី​ៗ​នេះ ក៏​បាន​ព្យាយាម​បន្ត​កុងត្រា​ជាមួយ Xavi ​ទៀត​ដែរ ប៉ុន្តែ​ប្រធាន​ក្រុម​រូប​នេះ​បាន​សម្រេច​ចិត្ត​ហើយ​ថា រូប​គេ​ត្រូវ​តែ​ចាកចេញ​ហើយ​នៅ​ពេល​ចប់​រដូវ​កាល​នេះ ដើម្បី​ឆ្ពោះ​ទៅ​រក​អនាគត​ថ្មី ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: រយៈ​ពេល​២៤​ឆ្នាំ​របស់​ Xavi ​នៅ​ Barcelona ​ដល់​ទី​បញ្ចប់​ហើយ Rating: 5 Reviewed By: Unknown
    Scroll to Top