• ព័ត៌មានថ្មី

    Wednesday, May 6, 2015

    Pacquiao កំពុង​ធ្លាក់​ចូល​ទឹក​ក្ដៅ​ហើយ ព្រោះ​អាច​ជាប់​គុក​៤​ឆ្នាំ​​ផង អ្នក​គាំទ្រ​ប្ដឹង​ផង

    Manny Pacquiao ​កំពុង​តែ​មាន​បញ្ហា​ធំ​ហើយ បន្ទាប់​ពី​មាន​អ្នក​គាំទ្រ​២​នាក់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទារ​​សំណង់​៥​លាន ​ដុល្លារ​ពី​បទ​កីឡាករ​រូប​នេះ​ឡើង​វាយ​ទាំង​មាន​របួស​ខុស​លក្ខខ័ណ្ឌ ហើយ​មួយ​ទៀត​ខាង​អ្នក​រៀប​ចំ​ការ​ប្រកួត​ក៏​ចោទ​ប្រកាន់​រូប​លោក​ពី​បទ​ ឆ្លើយ​ចម្លើយ​មិន​ពិត​ក្នុង​ក្រដាស​សំនួរ​មុន​ប្រកួត​ផង​ដែរ។

    284F514F00000578-3069305-image-a-5_1430863017041


    កាល​ពី​ម្សិលមិញ​នេះ ខាង​អ្នក​រៀប​ចំ​ការការ​​ប្រកួត​បាន​ចោទ​ប្រកាន់​ Pacquiao ​ពី​បទ​លាក់​បាំង​ករណី​របួស​ស្មា​មុន​ឡើង​ប្រកួត​ជាមួយ Floyd Mayweather ​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​នេះ។ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា​កីឡាករ​ហ្វីលីពីន​រូប​នេះ​ពិត​ជា​មាន​បំណង​លាក់​ បាំង​មែន​នោះ រូប​គេ​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​៤​ឆ្នាំ​ឯ​ណោះ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​ការងារ​​​រៀប​ចំ​ការប្រកួត​ខាង​លើ​នេះ កំពុង​តែ​ស្វែង​រក​ការ​ពិត​នៅ​ឡើយ ដូច្នេះ​រឿង​នេះ​មិន​ទាន់​សម្រេច​ថា​យ៉ាង​ណា​នោះ​ទេ។

    28542BAF00000578-3068162-image-a-11_1430816090230


    រឿង​លាក់​បាំង​របួស​ស្មា​នេះ​ដែរ មាន​អ្នក​គាំទ្រ​២​នាក់​នៅ​ទីក្រុង Las Vegas ​បាន​ដាក់​ពាក្យ​បណ្ដឹង​រួច​ជា​ស្រេច​ហើយ ដើម្បី​ទារ​​សំណង់​ប្រាក់​៥​លាន​ដុល្លារ​មក​វិញ ពី​បទ​កីឡាករ​ហ្វីលីពីន​រូប​នេះ​ ឡើង​វាយ​ទាំង​មាន​របួស​ ទើប​ធ្វើ​ឱ្យ​ចាញ់​ការប្រកួត និង​ព្យាយាម​លាក់​បាំង​អ្នក​គាំទ្រ​ដែល​ចំណាយ​លុយ​រាប់​ម៉ឺន​ដុល្លារ​ចូល​ ទស្សនា​ការ​ប្រកួត។

    2850478B00000578-0-image-a-11_1430785850984


    នេះ​សរ​​បញ្ជាក់​ឱ្យ​ឃើញ​ថា ក្រោយ​ពី​ចប់​ការ​ប្រកួត​ធំ​ជាងគេ​ក្នុង​ប្រវត្តិសាស្ត្រ​នេះ​មក Manny Pacquiao ​មាន​រឿង​មិន​ចេះ​ចប់​នោះ​ទេ ពោល​គឺ​រូបគេ​មាន​បញ្ហា​របួស​សាច់​ដុំ​ស្មា​ធ្ងន់ធ្ងរ​ត្រូវ​វះកាត់​ហើយ ថែម​ទាំង​មាន​អ្នក​គាំទ្រ​និង​អ្នក​រៀប​ចំ​ការ​ប្រកួត​ចង់​ប្ដឹង​ថែម​​ទៀត។
    • Blogger Comments
    • Facebook Comments
    Item Reviewed: Pacquiao កំពុង​ធ្លាក់​ចូល​ទឹក​ក្ដៅ​ហើយ ព្រោះ​អាច​ជាប់​គុក​៤​ឆ្នាំ​​ផង អ្នក​គាំទ្រ​ប្ដឹង​ផង Rating: 5 Reviewed By: Unknown
    Scroll to Top