• ព័ត៌មានថ្មី

    Monday, May 18, 2015

    ភាពយន្ត​១០រឿង រក​ចំណូល​បាន​ច្រើន​ជាង​គេ សប្ដាហ៍​មុន

    ខ្សែ ​ភាពយន្ត​បែប​កំប្លែង​ថ្មី “Pitch Perfect 2” បាន​ក្លាយ​ជា​ភាពយន្ត​ជាប់​លេខ​មួយ​លើ​តារាង​ចំណូល​ភាពយន្ត​អាមេរិក Box Office សប្ដាហ៍​នេះ ដោយ​អាច​រក​ចំណូល​​បាន ៧០,៣លាន​ដុល្លារ ក្នុង​រយៈ​ពេល ៣ថ្ងៃ​ដំបូង​របស់​ខ្លួន។ ចំណែក​ខ្សែ​ភាពយន្ត “Mad Max: Fury Road” ដែល​ទើប​តែ​ចេញ​បញ្ចាំង​​សប្ដាហ៍​ដំបូង​ដូច​គ្នា បាន​ជាប់​ចំណាត់ថ្នាក់​លេខ​ពីរ។

    Pitch-Perfect-2-Movie-2015-Poster-1024x640

    “Pitch Perfect 2” ដែល​បាន​ចេញ​វគ្គ​១ កាល​ពី​ឆ្នាំ​២០១២ គឺ​ជា​ខ្សែ​ភាពយន្ត​បែប​កំប្លែង​អម​ដោយ​បទ​ចម្រៀង ដែល​និយាយ​ពី​ការ​តស៊ូ​របស់​ក្រុម​ចម្រៀង​ស្រី​មួយ​ក្រុម។ សម្ដែង​ដោយ Anna Kendrick, Rebel Wilson រួម​ជាមួយ​តារា​ជា​ច្រើន​ទៀត ខ្សែ​ភាពយន្ត​នេះ​គឺ​ជា​ស្នាដៃ​ដឹកនាំ​ដំបូង​ដោយ​អ្នក​ដឹកនាំ​ស្រី Elizabeth Banks។


    ចំណាត់ថ្នាក់​ទី​ពីរ ខ្សែ​ភាពយន្ត​វាយ​ប្រហារ “Mad Max: Fury Road” អាច​រក​ចំណូល​បាន ៤៤,៤លាន​ដុល្លារ ក្នុង​រយៈ​ពេល​៣ថ្ងៃ​ចុង​សប្ដាហ៍​កន្លង​ទៅ។ ភាពយន្ត​ដែល​និយាយ​ពី​ការ​ធ្វើ​សង្គ្រាម​លើ​សមុទ្រ​ខ្សាច់​នេះ បាន​ចំណាយ​ដើម​ទុន​ដល់​ទៅ ១៥០​លាន​ដុល្លារ ខណៈ​ខ្សែ​ភាពយន្ត​ជាប់​ចំណាត់ថ្នាក់​លេខ​មួយ “Pitch Perfect 2” ចំណាយ​អស់​ត្រឹម​តែ ២៩លាន​ដុល្លារ​ប៉ុណ្ណោះ។

    ខាង​ក្រោម​នេះ​គឺ​ជា​ចំណាត់ថ្នាក់​​កំពូល​ទាំង ១០លើ​តារាង​ចំណូល​ភាពយន្ត​ Box Office អាមេរិក​សប្ដាហ៍​នេះ (ចំណូល​សប្ដាហ៍​ គិត​ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ទី​១៧ ខែ​ឧសភា)៖

    . ចំណងជើង​ភាពយន្ត ចំណូល​ចុង​សប្ដាហ៍ ចំណូល​សរុប សប្ដាហ៍​ទី
    Pitch Perfect 2 ៧០,៣​លាន​ដុល្លារ ៧០,៣​លាន​ដុល្លារ
    Mad Max: Fury Road ៤៤,៤​លាន​ដុល្លារ ៤៤,៤​លាន​ដុល្លារ
    Avengers: Age of Ultron ៣៨,៨​លាន​ដុល្លារ ៣៧២​លាន​ដុល្លារ
    Hot Pursuit ,៧​លាន​ដុល្លារ ២៣,៥​លាន​ដុល្លារ
    Paul Blart: Mall Cop 2 ,៦​លាន​ដុល្លារ ៦២,៩​លាន​ដុល្លារ
    Furious 7 ,៦​លាន​ដុល្លារ ៣៤៣,៨​លាន​ដុល្លារ
    The Age of Adaline ,២​លាន​ដុល្លារ ៣៧​លាន​ដុល្លារ
    Home (2015) ,៧​លាន​ដុល្លារ ១៦៥,៦​លាន​ដុល្លារ
    Ex Machina ,១​លាន​ដុល្លារ ១៩,៥​លាន​ដុល្លារ
    ១០ Far from the Madding Crowd ,៣​លាន​ដុល្លារ ,៦​លាន​ដុល្លារ
    • Blogger Comments
    • Facebook Comments
    Item Reviewed: ភាពយន្ត​១០រឿង រក​ចំណូល​បាន​ច្រើន​ជាង​គេ សប្ដាហ៍​មុន Rating: 5 Reviewed By: Unknown
    Scroll to Top