• ព័ត៌មានថ្មី

    Monday, May 25, 2015

    បច្ចេកវិទ្យា ​Dri-Fit​ របស់​ Nike​ ត្រូវ​បាន​បញ្ចូល​ក្នុង​ឯកសណ្ឋាន​​​កីឡា​ក្រុម​ Barcelona

    Dri-Fit ​ ដែល​ជា​បច្ចេកវិទ្យា​ដ៏​ពេញ​និយម​របស់​ក្រុមហ៊ុន​ផ្គត់​ផ្គង់​សម្ភារៈ​កីឡា​ Nike ​ត្រូវ​បាន​បំពាក់​លើ​ឯកសណ្ឋាន​កីឡា​ជំនាន់​​ថ្មី​របស់​ក្រុម​បាល់​ទាត់​ Barcelona។

    50a83b8agcf853d0fbb86&690

    បច្ចេកវិទ្យា​នេះ​​អាច​បញ្ចៀស​ញើស​​ឲ្យ​ស្ថិត​នៅ​ខាង​ក្រៅ​សំលៀក​បំពាក់​ របស់​កីឡាករ​ ដោយ​ញើស​នោះ​អាច​ស្ងួត​បាន​យ៉ាង​លឿន។ ដូច​នេះ​កីឡាករ​អាច​លេង​បាន​យ៉ាង​ល្អ​ជាង​មុន​ ដោយ​សារ​តែ​មិន​មាន​ភាព​សើម​ ត្រជាក់​​ជាង​មុន​ និង​កាន់​តែ​មាន​ភាព​ងាយ​ស្រួល។ ឯកសណ្ឋាន​នេះ​ផង​ដែរ​ក៏​ត្រូវ​បាន​រចនា​ឡើង​ដោយ​អាច​ឲ្យ​ខ្យល់​រត់​បាន​ ស្រួល​នៅ​​ជុំវិញ​ខ្លួន​របស់​កីឡាករ​ ហើយ​វា​ថែម​ទាំង​អាច​គ្រប់គ្រង​កម្ដៅ​បាន​ថែម​ទៀត​ផង។

    ឯកសណ្ឋាន​នេះ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ប្រើ​ប្រាស់​សំរាម​កែ​ច្នៃ​ ពោល​​គឺ​មាន​ដប​ទឹក ​ដែល​កែ​ច្នៃ​ តាម​រយៈ​ការ​យក​វា​ទៅ​រំលាយ​ឲ្យ​ទៅ​ជា​សរសៃ​អំបោះ​ល្អិត​ឆ្មារ​ដើម្បី​ផលិត​ ទៅ​ជា​អាវ​ ហើយ​អាវ​មួយ​ត្រូវ​ចំណាយ​អស់​ដប​ទឹក​ចំនួន​១៨​ដប៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: បច្ចេកវិទ្យា ​Dri-Fit​ របស់​ Nike​ ត្រូវ​បាន​បញ្ចូល​ក្នុង​ឯកសណ្ឋាន​​​កីឡា​ក្រុម​ Barcelona Rating: 5 Reviewed By: Unknown
    Scroll to Top