• ព័ត៌មានថ្មី

    Monday, May 4, 2015

    មិន​ធម្មតា! ​​ថ្ងៃ​បញ្ចាំង “Avengers: Age of Ultron” តារា​បីគូជិះ​ឡាន​លើ​កម្រាល​ព្រំ​ពណ៌ក្រហម

    កាលពី ​ល្ងាច​ថ្ងៃ​សុក្រ​ទី១ ឧសភា​គឺជា​​ពិធី​សម្ពោធ​​កំពូល​ខ្សែ​ភាពយន្ត “Avengers: Age of Ultron” ​ឲ្យ​ចាប់​​ផ្ដើម​បញ្ចាំង​នៅ​ប្រទេស​កម្ពុជាស្រប​ពេលកំពុង​​បញ្ចាំង​នៅ​តាម​ រោង​ភាពយន្ត​ជា​ច្រើន​នៅ​​សហរដ្ឋអាមេរិក​។

    Legen Stars2

    កម្មវិធី នេះ​មាន​ឈ្មោះ​ថា “Avenger Gala Opening Night Red Carpet Event Tonight” បាន​ប្រារព្ធ​ឡើង​នៅ Legend Cinema សាខា​ទួលគោក ​ហើយមាន​ការ​ចូលរួម​អញ្ជើញ​ជា​ភ្ញៀវ​កិត្តិយស​​ពី​សំណាក់​តារា​ល្បី​ៗ​ ប្រចាំ​ប្រទេស​កម្ពុជា​ដូចជា​អ្នកនាង សុខ សោម៉ាវត្ដី ​លោក​ ប៉ែន ចំរ៉ុង ​កញ្ញា​ មាន សូនីតា ​លោក ​ជា សុវណ្ណនរាហ៍ និង​កញ្ញា Nikki Nikki ព្រម​ជាមួយ​តារា​ជា​​ច្រើន​រូប​ទៀត។


    អ្វី​ដែល​រឹតតែ​ពិសេស​នៅ​ល្ងាច​នោះ គឺ​តារា​បី​គូ​គឺ​​​​អ្នក​នាង​  សុខ សោម៉ាវត្ដី និង​​ ប៉ែន ចំរ៉ុង, ​កញ្ញា​ មាន សូនីតា ​និង​លោក​ ជា សុវណ្ណនរាហ៍ ​​ព្រម​ទាំង​ កញ្ញា Nikki Nikki ​និង​ដៃគូ​ បាន​ជិះ​ឡាន​សេរី​ទំនើប​ឡើង​លើ​កម្រាល​ព្រំ​ពណ៌​ក្រហម​តែម្ដង។ ​​​អ្នក​រៀបចំ​កម្មវិធី​បាន​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​អាច​ថតរូប​ជាមួយ​តារា ​ក្នុង​ដួងចិត្ត​របស់​ពួកគេ​បាន​ព្រមទាំង​​​​មាន​ការ​សម្ដែង​ចម្រៀង​ពី​​​ កញ្ញា ឈិត កញ្ចនា និង ម្ចាស់​បទ ” Home For Dinner” បន្ថែម​ពី​លើ​ការ​​ទស្សនា​កំពូល​ភាពយន្ត​ហូលីវូដ​ដ៏​ល្បីល្បាញ​​រឿង “Avengers: Age of Ultron” ថែម​ទៀត​ផង៕

    កុំ​ចាំ​យូរ​ទស្សនា​សកម្មភាព​តារា​នា​ថ្ងៃ​នោះ​ទាំងអស់​គ្នា៖

    Legen Stars1

    Legen Stars3

    Legen Stars6

    Legen Stars9

    Legen Stars10

    Legen Stars11

    Legen Stars13

    Legen Stars14

    Legen Stars15

    Legen Stars17
    • Blogger Comments
    • Facebook Comments
    Item Reviewed: មិន​ធម្មតា! ​​ថ្ងៃ​បញ្ចាំង “Avengers: Age of Ultron” តារា​បីគូជិះ​ឡាន​លើ​កម្រាល​ព្រំ​ពណ៌ក្រហម Rating: 5 Reviewed By: Unknown
    Scroll to Top