• ព័ត៌មានថ្មី

    Friday, May 22, 2015

    ៥​វិធី​ដើម្បី​បំបាត់​មុន​​លើ​ដង​ខ្លួន​

    ក្រៅ ​ពី​កើត​លើ​មុខ មុន​អាច​កើត​ឡើង​លើ​ស្បែក​នៅ​កន្លែង​ផ្សេង​ទៀត​ ដូច​ជា​ទ្រូង​ ក និង​ខ្នងជា​ដើម។ តើ​មាន​វិធីសាស្រ្ដ​ដើម្បី​ទប់ស្កាត់​ និង​កម្ចាត់ ​មុន​លើ​ដង​ខ្លួនបាន? សាក​វិធី​សាមញ្ញ​ខាង​ក្រោម​នេះ​ទាំង​អស់​គ្នា៖

    ca
      ១. ធ្វើ​អនាម័យ​ខ្លួន​ប្រាណ​ជា​ប្រចាំ​

    អនាម័យ​ខ្លួន​ប្រាណ​មិន​ល្អ​ ជា​ហេតុ​បង្ក​ឲ្យ​មាន​មុន​លើ​ដង​ខ្លួន ដូច​នេះ​គប្បី​​ងូត​ទឹក​សម្អាត​កាយ​ឲ្យ​បាន​ស្អាត​ជា​ប្រចាំ ដោយ​ប្រើ​សាប៊ូ ​​និង​ងូត​ទឹក​ក្ដៅ​ខណ្ឌៗ​ដែល​ជួយ​កាត់​បន្ថយ​ជាតិ​ញើស​កខ្វក់​ពី​រាង​កាយ។

    ២. ជ្រើស​រើស​របប​អាហារ​ឲ្យ​សម​ស្រប

    ជ្រើស​យក​របប​អាហារ​​ដែល​មាន​តុល្យភាព​ត្រឹម​ត្រូវ​គឺ​ជា​រឿង​មួយ​សំខាន់ ​​ ហើយ​ជា​ពិសេស​ ផ្លែ​ឈើ បន្លែ ធញ្ញជាតិ​ ​ព្រោះ​អាហារ​ទាំង​នេះ​​សំបូរ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ដ​កម្ម ដែល​ជួយ​រក្សា​សុខភាព​ស្បែក​ឲ្យ​ចាក​ឆ្ងាយ​ពី​បញ្ហា​មុន​លើ​ដង​ខ្លួន។

    ៣. កាត់​បន្ថយ​ស្រ្តេស

    ​​​​​​​​ជំងឺ​ស្ត្រេស​​​អាច​​ជំរុញ​​​ឲ្យ​អ័រម៉ូន​ប្រែ​ប្រួល​​​ បង្កើត​ជា​​ជាតិ​ខ្លាញ់​លើ​រាង​កាយ​​ហើយ​ក្លាយ​ជា​មុន។ ការ​ធ្វើ​លំហាត់​ប្រាណ​ និង​គេង​ឲ្យ​បាន​គ្រប់​គ្រាន់​ ជា​វិធី​មួយ​​ដែល​អាច​បំបាត់​បញ្ហា​ជា​ដើម​ហេតុ​នេះ​បាន។

    ៤. ប្រើ​ផលិត​ផល​ជំនួយ​​

    អ្នក​អាច​ប្រើ​ឱសថ​លាប​ជា​ជំនួយ​ដើម្បី​លាប​បំបាត់​មុន​ទាំង​នោះ​ ដែល​នេះ​អាច​ជួយ​​​បង្កើន​ប្រសិទ្ធភាព​ផង​ដែរ​។

    ៥. ពិគ្រោះ​ជា​មួយ​គ្រូ​ពេទ្យ​

    ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​អាច​ផ្ដល់​ជា​ដំបូន្មាន​ល្អ​ៗ​បន្ថែម ​និង​វិធីសាស្ត្រ​​ទាក់​ទង​ទៅ​នឹង​​បញ្ហា​មុន​​លើ​ដង​ខ្លួន​នេះ៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: ៥​វិធី​ដើម្បី​បំបាត់​មុន​​លើ​ដង​ខ្លួន​ Rating: 5 Reviewed By: Unknown
    Scroll to Top