• ព័ត៌មានថ្មី

    Thursday, May 7, 2015

    Floyd ដៀមដាម​ Pacquiao ​ថា​អ្នក​ចាញ់​ចេះ​តែ​មាន​លេស

    កាល ​ពី​ម្សិលមិញ​នេះ កីឡាករ Floyd Mayweather ​បាន​សរសេរនៅ​លើ​ទំព័រ Facebook ​របស់​ខ្លួន​ថា ​អ្នក​ឈ្នះ​គឺ​ឈ្នះ​ ​ឯ​​អ្នក​ចាញ់​វិញ​​តែងតែ​​​មាន​លេស​ដោះ​សារ​។ ការ​សរសេរ​នេះ ត្រូវ​បាន​គេ​គិត​ថា​ជា​ការ​សរសេរ​ឌឺដង​ដាក់​ Manny Pacquiao។


    បន្ទាប់​ពី​ចាញ់​ការ​ប្រកួត​កាល​ពី​សប្ដាហ៍​មុន​ Pacquiao ​បាន​និយាយ​ថាខ្លួន​បាន​​ឡើង​សង្វៀន​ជាមួយ Floyd ​​ទាំង​មាន​របួស​ស្មា ទើប​ធ្វើ​ឱ្យ​​លោក​មិន​អាច​បញ្ចេញ​កម្លាំង​ឱ្យ​អស់​ពី​សមត្ថភាព​បាន។ ហេតុ​ផល​មួយ​ឃ្លា​នេះ​ហើយ បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ និង​មហាជន​មួយ​ចំនួន មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ព្រោះ​មិន​សម​ណា​បុរស​វ័យ​៣៦​ឆ្នាំ​រូប​នេះ​ លាក់​បាំង​ការ​ពិត​ដើម្បី​បាន​ឡើង​ប្រកួត​ទាំង​ឈឺ​នោះ​ទេ។ ចំពោះ​រឿង​នេះ​ដែរ កំពូល​អ្នក​ប្រដាល់​មិន​ដែល​ចាញ់​ Floyd Mayweather ​បាន​និយាយ​ឌឺ​ដង​ដាក់​ Pacman ​ដែរ​ថា អ្នក​ចាញ់​ចេះ​តែ​មាន​លេស​ដោះ​សារ​ឱ្យ​រួច​ខ្លួន​ចឹង​ហើយ ។

    FireShot Screen Capture #015 - '(6) Floyd Mayweather' - www_facebook_com_floydmayweather_fref=ts

    ក្រោយ​ពី​មាន​ដំណឹង​ថា​អ្នក​ប្រដាល់​ហ្វីលីពីន​ឡើង​វាយ​ទាំង​របួស​ស្មា​ នោះ មាន​អ្នក​គាំទ្រ​២​នាក់​ហើយ​នៅ​អាមេរិក​បាន​ដាក់​ពាក្យ​បណ្ដឹង​ទាមទារ​ ប្រាក់​៥​លាន​ដុល្លារ​មក​វិញ​ពី​បទ​ដែល​  Pacquiao លាក់​បាំង​ការ​ពិត​ពីបញ្ហា​​របួស​។ ចំណែក​អ្នក​រៀប​ចំ​ការ​ប្រកួត​វិញ​ក៏​មាន​ប្រតិកម្ម​ដែរ​ថា ពួកគេ​នឹង​ស៊ើប​រឿង​នេះ​ឱ្យ​ច្បាស់​លាស់ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា​ពិត​ជា​អីចឹង​មាន​នោះ កីឡាករ​វ័យ​៣៦​ឆ្នាំ​រូប​នេះ​អាច​ប្រឈម​មុខ​នៅ​ជាប់​ពន្ធនាគារ​ទៀត​ផង៕

    • Blogger Comments
    • Facebook Comments
    Item Reviewed: Floyd ដៀមដាម​ Pacquiao ​ថា​អ្នក​ចាញ់​ចេះ​តែ​មាន​លេស Rating: 5 Reviewed By: Unknown
    Scroll to Top