• ព័ត៌មានថ្មី

    Thursday, March 17, 2016

    Aguero បន់​ឲ្យ​ Man City ចាប់​ឆ្នោត​​​ UCL កុំ​ប៉ះ​ក្រុម​ខ្លាំង​​២​នេះ

    Sergio Aguero ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​ក្រុម​ Manchester City ​សង្ឃឹម​ថា​ក្រុម​មេឃ​ខៀវ​របស់​ខ្លួន​ នឹង​អាច​ជៀស​ផុត​ពី​ការ​ប៉ះ​ក្រុម​ខ្លាំង​ FC Barcelona និង​ក្រុម​ Bayern Munich ក្នុង​ការ​ចាប់​ឆ្នោត​ UEFA Champions League វគ្គ​៨​ក្រុម​ ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។



    Man City បាន​ឡើង​ទៅ​វគ្គ​៨​ក្រុម​ UEFA Champions League ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​ក្លឹប​ បន្ទាប់​ពី​ឈ្នះ​ក្រុម​ Dynamo Kiev ​របស់​អ៊ុយក្រែន​វគ្គ​១៦​ក្រុម ដោយ​លទ្ធផលសរុប​២ជើង​​ ៣-១។

    ប៉ុន្តែ​ក្រុម​ Barcelona ដែល​ទម្លាក់​ Arsenal ដោយ​លទ្ធផល​​សរុប​ទាំង​២​ជើង​ ៥-១ យប់​មិញ គឺ​ធ្លាប់​ទម្លាក់​ Man City វគ្គ​ Knock-out ​២​ឆ្នាំ​​​ជាប់​គ្នា​ហើយ ដូច្នេះ​ទើប​ Aguero ញញើត​ក្រុម​របស់​លោក​ Luis Enrique។ រីឯ​​ក្រុម​ខ្លាំង​​ Bayern ​ដែល​ដឹក​នាំ​ដោយ​អ្នកចាត់ការ​ Pep Guardiola ​(អនាគត​អ្នកចាត់ការ​ក្រុម​ Man City) នោះ ក៏​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ មិន​​ចង់​ប៉ះ​វគ្គ​នេះ​ដែរ។

    2

    ​​កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា៖ “យើង​តែង​តែ​ចង់​ទៅ​ឲ្យ​បាន​ឆ្ងាយ​ ហើយ​ដើម្បី​ធ្វើ​ដូច្នោះ​បាន យើង​មិន​ចាំបាច់​ប៉ះ​ក្រុម​ខ្លាំងៗ​បំផុត​នោះ​ទេ។ ពិត​ណាស់​ Barca និង​ Bayern គឺជា​ក្រុម​​ខ្លាំង​ និង​មាន​ទម្រង់​លេង​ល្អ​បំផុត​បច្ចុប្បន្ន។ ដូច្នេះ​បើ​យើង​ អាច​ជៀស​ផុត​ពួកគេ​ គឺជា​រឿង​ល្អ ប៉ុន្តែ​យូរ​នឹង​ឆាប់ ​យើង​​មិន​អាច​ជៀស​ផុត​​ពី​​ជួប​ពួកគេ​ឡើយ”៕
     ប្រភព៖ Sabay 
    • Blogger Comments
    • Facebook Comments
    Item Reviewed: Aguero បន់​ឲ្យ​ Man City ចាប់​ឆ្នោត​​​ UCL កុំ​ប៉ះ​ក្រុម​ខ្លាំង​​២​នេះ Rating: 5 Reviewed By: Unknown
    Scroll to Top