• ព័ត៌មានថ្មី

    Wednesday, March 9, 2016

    Ronaldo រក​បាន​គ្រាប់​ទី​៩០​នៅ​ Champions League និង​ជួយ​ Real ឈ្នះ Roma ២-០

    ក្រុម​ខ្លាំង​របស់​អេស្ប៉ាញReal Madrid បាន​បំបាក់​​ក្រុម​មក​អ៊ីតាលី ​Roma ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​ UEFA Champions League ដោយ​លទ្ធផល​ ២-០ និង​សរុប​ទាំង​ពីរ​ជើង​​គឺ ៤-០ ខណៈ​​កីឡាករ​ឆ្នើមCristiano Ronaldo របស់ Real ក៏​អាច​រក​គ្រាប់​ទី​៩០ ក្នុង​ពាន​នេះ​ផង​ដែរ។


    3201B8AB00000578-3482833-image-a-98_1457472287664

    3201AF4100000578-3482833-image-a-101_1457472347486

    តង់​ទី​១​ក្រុម​ទាំង​ពីរ​មិន​អាច​​សម្រេច​ទី​បាន​ដូច​គ្នា​ទោះ​ជា​មាន​ ឱកាស​រៀងខ្លួន​ក៏​ដោយ។ លុះ​ដល់​តង់​​ទី​២​នាទី​៦៤ Ronaldo បាន​ជួយ​ក្រុម​​នាំ​មុខ​មុន​ដោយ​ការ​ស៊ុត​ទម្លាយ​សំណាញ់​ទី​យ៉ាង​ល្អ​ បន្ទាប់​ពី​បាន​បាល់​បញ្ជូន​ពី Lucas Vazquez មុន​ពេល​ James Rodriguez រក​គ្រាប់​ទី​២​នាទី ៦៨។ ១គ្រាប់​របស់ Cristiano Ronaldo យប់​មិញ​ជា​គ្រាប់​ទី​១៣​ក៏​ដូច​ជា​គ្រាប់​ទី​៩០​នៅ Champions League ផង​ដែរ។

    3201ED6C00000578-3482895-Gent_midfielder_Sven_Kums_holds_off_pressure_from_Wolfsburg_s_Ri-a-55_1457474235078

    _88629483_drax2

    ចំណែក​ឯ​មួយ​គូ​ទៀត​ក្រុម​​អាល្លឺម៉ង់ Wolfsburg ក៏​បាន​ឈាន​ទៅ​វគ្គ​៨​ក្រុម​ជា​លើក​ដំបូង​ក្រោយ​ឈ្នះ​ក្រុម​ Gent ១-០ ធ្វើ​បាន​ដោយ​​កីឡាករ Andre Schurrle នាទី​៧៤និង​ជា​ការ​បញ្ជូន​របស់​កីឡាករ​វ័យក្មេង​កំពុង​ឡើង​ជើង Julian Draxler ។ សរុប​ទាំង​ពីរ​ជើង Wolfsburg ៤- ២ Gent៕


    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo រក​បាន​គ្រាប់​ទី​៩០​នៅ​ Champions League និង​ជួយ​ Real ឈ្នះ Roma ២-០ Rating: 5 Reviewed By: Unknown
    Scroll to Top