• ព័ត៌មានថ្មី

    Friday, March 4, 2016

    CR7 ក៏​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​១០​នាក់ ដែល​ Real គ្រោង​លក់​ចេញ

    Cristiano Ronaldo ​តារា​ឆ្នើម​ក្រុម​ Real Madrid ក៏​ស្ថិត​ក្នុង​​បញ្ជី​ឈ្មោះ​កីឡាករ​១០​នាក់ ដែល​ក្លឹប​ស្ដេច​ស គ្រោង​នឹង​លក់​ចេញ​​នៅ​រដូវ​កាល​ក្ដៅ​ខាង​មុខ​នេះ​ដែរ។ នេះ​បើ​តាម​កាសែត​អេស្ប៉ាញ។


    ​បើ​តាម​ Sport បាន​ឲ្យ​ដឹង​ថា ប្រធាន​ក្លឹប​ Real លោក​ Florentino Pérez ​និង​អ្នកចាត់ការ​ថ្មី​ Zinedine Zidane ​គ្រោង​នឹង​លក់​ចេញ​កីឡាករ​​ចំនួន​១០​នាក់​ ​ដែល​ធ្លាក់​ទម្រង់​លេង​នៅ​រដូវ​កាល​នេះ និង​គ្រោង​រុះរើ​ក្រុម​ជា​ថ្មី​នៅ​រដូវ​​ក្ដៅ​ខាង​មុខ​ឲ្យ​ចប់​រួច​រាល់ ដើម្បី​​ត្រៀម​ទុក​មុន បើ​ពិត​ជា​មាន​ការ​​ពិន័យ​មិន​ឲ្យ​ទិញ​​​ដូរ​កីឡាករ​នៅ​ឆ្នាំ​ក្រោយ​។

    សេចក្ដីរាយការណ៍​ដដែល ក៏​បាន​បញ្ជាក់​ទៀត​ថា​កីឡាករ​​១០​នាក់ ដែល​ Real ​​នឹង​ដាក់​លក់​លើ​ទីផ្សារ​ខាង​មុខ​នេះ​មាន​ Ronaldo, Sergio Ramos, Isco, Álvaro Arbeloa, James Rodríguez, Toni Kroos, Casemiro, Danilo, Jese ​និង​កីឡាករ​វ័យ​ក្មេង​ម្នាក់​ទៀត។

    2

    CR7 វ័យ​៣១​ឆ្នាំ, ប្រធាន​ក្រុម​​ស្ដេច​ស Ramos ​និង​ James កំពុង​ទទួល​ការ​ចាប់​អារម្មណ៍​ពី​​ក្លឹប​បិសាច​ក្រហម​ Manchester United ខណៈ​ដែល​ Isco ត្រូវ​​ក្លឹប​ Chelsea, Manchester City និង​ Arsenal កំពុង​ប្រជែង​គ្នា​ចង់​បាន។

    រី​ឯ​គោលដៅ​ទិញ​ចូល​សំខាន់ៗ​របស់​ក្រុម​ Real រដូវ​ក្ដៅ​ខាង​មុខ​នេះ​វិញ​មាន​ អ្នកចាំទី​ David De Gea ​របស់​ Man Utd, Eden Hazard របស់​ Chelsea, Sergio Aguero ​របស់​ Man City, ខ្សែ​បម្រើ​ Paul Pogba ​របស់​ Juventus និង​ខ្សែ​ប្រយុទ្ធ​ឆ្នើម​ Robert Lewandowski ​របស់​ក្រុម​ Bayern Munich ផង​ដែរ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: CR7 ក៏​ស្ថិត​ក្នុង​បញ្ជី​កីឡាករ​១០​នាក់ ដែល​ Real គ្រោង​លក់​ចេញ Rating: 5 Reviewed By: Unknown
    Scroll to Top