• ព័ត៌មានថ្មី

    Monday, February 29, 2016

    ចង់​​បញ្ចូល​ចម្រៀង​ទៅ​​ក្នុង​ iPhone ដោយ​មិន​ប្រើ​ iTunes បាន​តើ!

    មិន​មែន​មាន​តែ​កម្មវិធី​ iTunes ទើប​​អាច​បញ្ចូល​ចម្រៀង​ទៅ​ក្នុង​ iPhone ឬ​ផលិតផល​ iDevice ដទៃ​ទៀត​​បាន​នោះ​ ពោល​គឺ​មាន​វិធី​​ជា​ច្រើន​ទៀត។ ថ្ងៃ​នេះ​សូម​ណែនាំ​វិធី​មួយ​ក្នុង​ចំណោម​វិធី​​ដទៃ​ដើម្បី​បញ្ចូល​ចម្រៀង​ លើ​ iPhone នោះ​គឺតាម​រយៈ​ Dropbox។


    ខាង​ក្រោម​នេះ​បង្ហាញ​ពី​វិធី​បញ្ចូល​ចម្រៀង​តាម​រយៈ​ Dropbox៖

    បង្កើត​គណនី​​ Dropbox ដោយ​ចូល​ទៅ​កាន់​វិបសាយ​ដើម​របស់​ Dropbox (https://www.dropbox.com)។ គណនី​ Dropbox អាច​បង្កើត​បាន​ដោយ​ឥត​គិត​ថ្លៃ​ដោយ​វា​មាន​ផ្ដល់​ជូន​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ២GB។

    Put-Music-on-Your-iPhone-Without-iTunes-Step-1-Version-2

    @នៅ​ពេល​បង្កើត​រួច​រាល់​ធ្វើ​ការ​ Sign In ចូល​គណនី​អ្នក​ បន្ទាប់​មក​ចុច​លើ​​លើ​ប៊ូតុង​ Upload  ដែល​ស្ថិត​នៅ​ផ្នែក​ខាង​លើ​ ​ហើយ​ស្វែង​រក​បទ​ចម្រៀង​ដែល​ចង់​បញ្ចូល​ក្នុង​ទូរសព្ទ​ រួច​ជ្រើស​ចម្រៀង​ទាំង​នោះ​ដើម្បី​ធ្វើ​ការ​ Upload  វា​។

    Put-Music-on-Your-iPhone-Without-iTunes-Step-3-Version-2

    @ក្រោយ​ពី​ Upload រួច​រាល់​ចាប់​ផ្ដើម​ដំឡើង​កម្មវិធី​ Dropbox លើ​ទូរសព្ទ​របស់​អ្នក​ដែល​អាច​ទាញ​យក​បាន​ដោយ​ឥត​គិត​ថ្លៃ។ បន្ទាប់​មក​ចាប់​ផ្ដើម​ Sign In ដោយ​ប្រើ​គណនី​ Dropbox ទើប​បង្កើត​រួច។

    Put-Music-on-Your-iPhone-Without-iTunes-Step-5-Version-2

    @ពេល​ដែល​ Sign In អ្នក​នឹង​ឃើញ​រាល់​ចម្រៀង​ដែល​បាន​ Upload តាម​កុំព្យូទ័រ​មុន​នេះ។ ចុច​លើ​ចម្រៀង​ណា​មួយ​នោះ​​ ចម្រៀង​នឹង​ផ្ដើម​លេង​ (ដើម្បី​ឲ្យ​ចម្រៀង​លេង​គឺ​ទាម​ទារ​ឲ្យ​មាន​អ៊ីនធឺណិត)។

    aid3170486-728px-Put-Music-on-Your-iPhone-Without-iTunes-Step-6-Version-2

    @ដើម្បី​អាច​ស្ដាប់​ចម្រៀង​ពេល​គ្មាន​អ៊ីនធឺណិត​បាន​ អ្នក​ត្រូវ​កំណត់​ចម្រៀង​នោះ​ទៅ​ជា​ “Make Available Offline”។ នៅ​ពេល​នោះ​ចម្រៀង​នឹង​ចាប់​ផ្ដើម​ទាញ​យក​ ដើម្បី​រក្សា​ទុក​លើ​ទូរសព្ទ៕

    aid3170486-728px-Put-Music-on-Your-iPhone-Without-iTunes-Step-7-Version-2
    ​​​​​​​​​​​​​​​​​​​​​​​​​​​
    ប្រភព៖ WikiHow​​​​​
    • Blogger Comments
    • Facebook Comments
    Item Reviewed: ចង់​​បញ្ចូល​ចម្រៀង​ទៅ​​ក្នុង​ iPhone ដោយ​មិន​ប្រើ​ iTunes បាន​តើ! Rating: 5 Reviewed By: Unknown
    Scroll to Top