• ព័ត៌មានថ្មី

    Monday, February 1, 2016

    Ronaldo ​ហែតទ្រីក​​ជួយ​ Real បំបាក់​ Espanyol ៦-០

    Cristiano Ronaldo ​រក​បាន​ហែតទ្រីក​ ​(​៣គ្រាប់​ម្នាក់​ឯង) ជួយ​ឲ្យ​ក្រុម​ស្ដេច​ស Real Madrid បំបាក់​ Espanyol ​៦-០ ក្នុង​ការ​ប្រកួត​ La Liga សប្ដាហ៍​ទី​​២២​យប់​មិញ។

    ​៦​គ្រាប់​របស់​ម្ចាស់​ផ្ទះ​ Real ​គឺ​បើក​ឆាក​ដំបូង​ដោយ​ការ​តែត​របស់​ Karim Benzema ​នាទី​ទី​៧ ​រី​ឯ​​ Ronaldo ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​នាទី​១២ និង​​​ញាក់​កិប​ខ្សែ​ការពារ​២​នាក់​ស៊ុត​​ចុង​តង់​ទី​១ មុន​ពេល​តារា​ឆ្នើម​រូប​នេះ តែត​១​គ្រាប់​ទៀត​នៅ​នាទី​៨២។ ​ចំណែក​២​គ្រាប់​ទៀត​គឺ​រក​បាន​ដោយ​ James Rodriguez ​ស៊ុត​កោង​ជើង​ឆ្វេង​យ៉ាង​ស្អាត​នាទី​១៦ ខណៈ​ដែល​គ្រាប់​ទី​៦ ជា​គ្រាប់​ចូល​ទី​ខ្លួន​ឯង​របស់​ Oscar Duarte នាទី​៨៦។

    ដូច្នេះ​​អ្នកចាត់ការ​​ថ្មី Zinedine Zidane ​ពិត​ជា​ដឹក​នាំ​ Real ធ្វើ​បាន​​ល្អ​ណាស់ នៅ​ប្រកួត​ក្នុង​ដី​៣​ប្រកួត​ដំបូង​ដោយ​ឈ្នះ​ Deportivo ៥-០, ឈ្នះ​ Sporting ​៥-១ និង​ឈ្នះ​ប្រកួត​នេះ ៦-០ ទៀត ប៉ុន្តែ​ប្រកួត​ក្រៅ​ដី​១​ប្រកួត​មុន គឺ​បាន​ត្រឹម​ស្មើ​ Real Betis ១-១ ប៉ុណ្ណោះ។ លទ្ធផល​នេះ​ Real នៅ​តែ​ឈរ​នៅ​លេខ​៣​ដដែល ដោយ​ចាញ់​​ក្រុម​កំពូល​តារាង​ Barcelona ​៤​ពិន្ទុ និង​ចាញ់​ Atletico Madrid ១​ពិន្ទុ៕


    2


    3


    4

    • Blogger Comments
    • Facebook Comments
    Item Reviewed: Ronaldo ​ហែតទ្រីក​​ជួយ​ Real បំបាក់​ Espanyol ៦-០ Rating: 5 Reviewed By: Unknown
    Scroll to Top