ការ​ប្រកួត​​ Premier League ​យប់​មិញ​ ​ក្រុម​កំពូល​តារាង​ Leicester City ​បាន​ទទួល​បរាជ័យ​ទាំង​២​លើក​ ក្រោម​ថ្វី​ជើង​កាំភ្លើង​ធំ Arsenal ​​បន្ទាប់​​ពី​​ខ្សែ​ប្រយុទ្ធ​ Danny Welbeck ​ដែល​ទើប​ត្រឡប់​ពី​របួស​ តែត​​នៅ​នាទី​៩០+៥ ធ្វើ​ឲ្យ​ក្រុម​កញ្ជ្រោង​ Leicester ចាញ់​ទាំង​​ចុក​ឈាម ២-១។


​Jamie Vardy ​ជា​អ្នក​រក​គ្រាប់​ឲ្យ​​ Leicester នាំ​មុខ​​មុន​នៅ​នាទី​​៤៥​ ដោយ​បាល់​ពិន័យ​១១​ម៉ែត្រ ​មុន​ពេល​ Danny Simpson ​ទទួល​កាត​ក្រហម (លឿង​២​ដង) នាទី​៥៤។ ក្រោយ​មក​ កាំ​ភ្លើង​ធំ បាន​វាយ​បក​២​គ្រាប់​វិញ ដោយ​ Theo Walcott ​នាទី​៧០ និង​ Welbeck បញ្ចប់​សង្ឃឹម​ Leicester ​​នៅ​ម៉ោង​បន្ថែម​មាន​របួស​១​គ្រាប់​ទៀត។

រីឯ​ការ​ប្រកួត​នៅ​ម៉ោង​បន្ទាប់​ ក្រុម​ហង្ស​ក្រហម​ Liverpool បាន​លត់​ម្ចាស់​ផ្ទះ​ Aston Villa ​៦-០ ខណៈ​ដែល​​កីឡាករ​ឆ្នើមៗ Daniel Sturridge និង​ Philippe Coutinho ​​ត្រឡប់​ពី​របួស​ ចូល​លេង​ជម្រើស​​ដំបូង​​បាន​វិញ។ ៦​គ្រាប់​របស់​ Liverpool រក​បាន​ដោយ​ Sturridge ​នាទី​១៦, James Milner ​នាទី​២៥, Emre Can ​នាទី​៥៨, Divock Origi ​នាទី​៦៣, Nathaniel Clyne ​នាទី​៦៥ និង​ Kolo Toure ​តែត​គ្រាប់​ទី​៦​ នៅ​នាទី​៧១។

2

ចំណែក​១​គូ​ចុង​ក្រោយ​ ​មាន់​ខ្នាយ​មាស​ Tottenham Hotspur ​បាន​​យក​ឈ្នះ​លើ​​មេឃ​ខៀវ​ Manchester City ​ដល់​ក្នុង​ដី​ ២-១ ខណៈ​ដែល​ Harry Kane ​ស៊ុត​បាល់​ពិន័យ​១១​ម៉ែត្រ​នាទី​​៥៣ និង​ Christian Eriksen ​រក​គ្រាប់​ជ័យ​ជម្នះ​​នាទី​​៨៣ ​បន្ទាប់​ពី​ Kelechi Iheanacho ​​ស៊ុត​គ្រាប់​តាម​ស្មើ​ឲ្យ​ Man City នាទី​៧៤៕

3

​តារាង​ពិន្ទុ​ Premier League៖

4

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖