• ព័ត៌មានថ្មី

    Thursday, February 18, 2016

    អង់គ្លេស បង្ហាញ​ឈុត​អាវ​ធំ​ផលិត​នៅ​កម្ពុជា ​​សម្រាប់​ Euro 2016

    ក្រុម​​បាល់​ទាត់​​ជម្រើស​ជាតិ​តោ​កំណាច​អង់គ្លេស ​បាន​បង្ហាញ​ឈុត​​ឯក​សណ្ឋាន​​អាវ​ធំ​ ដែល​នឹង​ពាក់​ក្នុង​ព្រឹត្តិការណ៍​ Euro 2016 ​​​​ប្រទេស​បារាំង​ជា​ផ្លូវ​ការ​ហើយ​ ពោល​គឺ​ពួកគេ​នឹង​ពាក់​ឯកសណ្ឋាន​ថ្មី​របស់​​ក្រុមហ៊ុន​ Marks & Spencer ​ដែល​ផលិត​នៅ​​​ប្រទេស​កម្ពុជា។

    ​​កាល​ខែ​មុន​ ក្រុមហ៊ុន​លក់​សំលៀក​​បំពាក់​អង់គ្លេស MS ​​បាន​បង្ហើប​ឲ្យ​ដឹង​ក្រុម​អង់គ្លេស អាច​នឹង​ពាក់​ឈុត​ថ្មី​ ដែល​​ផលិត​នៅ​កម្ពុជា តែ​មិន​ទាន់​សម្រេច​ផ្លូវ​ការ​ទេ។ ​ប៉ុន្តែ​​ម្សិល​មិញ​​លោក​ Stuart Turner ​នាយក​ផ្នែក​ពាណិជ្ជកម្ម​របស់​សហព័ន្ធ​បាល់ទាត់​អង់គ្លេស បាន​ប្រកាស​​បង្ហាញ​ឈុត​ថ្មី​នេះ​ជា​ផ្លូវ​ការ ដោយ​មាន​កីឡាករ​ល្បីៗ​ជា​ច្រើន​បង្ហាញ​ម៉ូដ។

    ​តាម​ពិត​ ​​ឈុត​សំលៀកបំពាក់​ធំ​​​នេះ​ដំបូង​ឡើយ​រចនា​ម៉ូដ​នៅ​អង់គ្លេស តែ​ត្រូវ​ផលិត​​ឆ្លង​កាត់​ដំណាក់​កាល​ផលិត​​ជា​ច្រើន​​ប្រទេស​ ដូច​ជា​​ អូស្ត្រាលី ចិន អ៊ីតាលី រ៉ូម៉ានី Yorkshire ​និង​ផលិត​ចេញ​រូប​រាង​សម្រេច​ជា​ផ្លូវ​ការ​នៅ​ប្រទេស​កម្ពុជា មុន​នឹង​បញ្ជូន​ទៅ​ក្រុមហ៊ុន​លក់​ចេញ​នៅ​អង់គ្លេស​វិញ។

    31
    ឈុត​ធំ​ថ្មី​ផលិត​ឆ្លង​កាត់​ជា​ច្រើន​ប្រទេស រួម​ទាំង​កម្ពុជា

    ​​កីឡាករ​ឆ្នើមៗ​មួយ​ចំនួន បាន​បង្ហាញ​​ស្លៀក​បង្ហាញ​ឈុត​ថ្មី​នេះ ដោយ​ក្នុង​​រួម​មាន​ដូច​ជា Chris Smalling ​របស់​ក្រុម​ Manchester United, Adam Lallana ​របស់​ក្រុម​ Liverpool, Joe Hart ​របស់​ Manchester City, Harry Kane ​របស់​ Tottenham Hotspur, Gary Cahill ​របស់​ Chelsea, Ross Barkley ​របស់​ Everton, Kieran Gibbs របស់​ Arsenal និង​កីឡាករ​មួយ​ចំនួន​ទៀត។

    2

    3

    4

    5

    តោ​កំណាច​អង់គ្លេស របស់​លោក​ Roy Hodgson ​ដែល​រក្សា​កំណត់ត្រា​ឈ្នះ​១០០%​នៅ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​ ​នឹង​ត្រូវ​ប៉ះ​ក្រុម​ជើង​ឯក​ World Cup ឥន្ទ្រី​ដែក​អាល្លឺម៉ង់​នៅ​ទីក្រុង​ប៊ែរឡាំង និង​ប៉ះ​ហូឡង់​នៅ​ Wembley ​នា​ចុង​ខែ​មិនា សម្រាប់​ប្រកួត​មិត្តភាព មុន​ធ្វើ​ដំណើរ​ទៅ​ Euro 2016 ​បើក​ឆាក​ប៉ះ​​​រុស្សី នៅ​ទីក្រុង​ Marseille នា​ថ្ងៃ​ទី​១១ ខែ​មិថុនា៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: អង់គ្លេស បង្ហាញ​ឈុត​អាវ​ធំ​ផលិត​នៅ​កម្ពុជា ​​សម្រាប់​ Euro 2016 Rating: 5 Reviewed By: Unknown
    Scroll to Top