• ព័ត៌មានថ្មី

    Friday, February 12, 2016

    Mourinho ​នឹង​ទិញ​កីឡាករ​ Real ៣​នាក់ ​ពេល​ដឹក​នាំ​ Man Utd


    Jose Mourinho ​នឹង​ទិញ​​យក​កូន​ចៅ​ចាស់​របស់​លោក ​កីឡាករ​ Real Madrid ៣​នាក់​ ​នៅ​ពេល​ដែល​លោក​ឡើង​ដឹក​នាំ​ក្រុម​​បិសាច​ក្រហម​ Manchester United។ នេះ​បើ​តាម​កាសែត​អេស្ប៉ាញ​ Sport។



    ​​បើ​តាម​សេចក្ដីរាយការណ៍​​ បាន​ឲ្យ​ដឹង​ថា អតីត​អ្នកចាត់ការ​រហស្សនាម “Special One” រូប​នេះ​ ​ចង់​នាំ​យក​​ខ្សែ​បម្រើ​ Gareth Bale, Luka Modric ​និង​ខ្សែ​ការពារ​ Raphael Varane ​ទៅ​កាន់​កីឡដ្ឋាន​ Old Trafford ខណៈ​ដែល​​កីឡាករ​ជម្រើស​ជាតិ​វែល​ (Bale) ជា​គោលដៅ​ធំ​ជាង​គេ។

    ​អតីត​អ្នកចាត់ការ​ក្រុម​ Chelsea វ័យ​៥៣​ឆ្នាំ ​ដែល​បាន​ចាក​ចេញ​ពី​ក្រុម​ស្ដេច​ស កាល​ឆ្នាំ​២០១៣ ​នៅ​មាន​មិត្តភ័ក្ដិ​ជិតស្និទ្ធ​នៅ​ក្លឹប​ Real ​​២​ទៅ​៣​នាក់​ ខណៈ​ដែល​លោក​ និង​​ប្រធាន​ក្លឹប​ Real លោក​ Florentino Perez ​ក៏​មាន​ទំនាក់​ទំនង​ល្អ​នឹង​គ្នា ដូច្នេះ​លោក​សង្ឃឹម​ថា​ នឹង​អាច​ចរចា​គ្នា នាំ​យក​កីឡាករ​ទាំង​៣​នាក់​នេះ​​ទៅ​ទឹក​ដី​​អង់គ្លេស​ ដើម្បី​ជួយ​បិសាច​ក្រហម ប្រជែង​យក​ពាន​ Premier League រដូវ​កាល​ក្រោយ។

    ​​បើ​តាម​​ Mirror ​និង​សារព័ត៌មាន​ធំៗ​ជា​ច្រើន​​ បាន​ឲ្យ​ដឹង​កាល​​​ពី​ម្សិល​មិញ​​ថា Mourinho ​បាន​ព្រម​ចុះ​កិច្ច​សន្យា​រយៈពេល​៣​ឆ្នាំ​ហើយ​ ដើម្បី​ឡើង​ដឹក​នាំ​ក្រុម​ Man Utd ​​ជំនួស​តំណែង​អ្នកចាត់ការ​ Louis van Gaal ​​ក្រោយ​ចប់​រដូវ​កាល​នេះ៕

    2

    Gareth Bale

    3

    Luka Modric

    4

    Raphael Varane
    • Blogger Comments
    • Facebook Comments
    Item Reviewed: Mourinho ​នឹង​ទិញ​កីឡាករ​ Real ៣​នាក់ ​ពេល​ដឹក​នាំ​ Man Utd Rating: 5 Reviewed By: Unknown
    Scroll to Top