• ព័ត៌មានថ្មី

    Tuesday, February 16, 2016

    Adidas ​​ចេញ​បាល់​ថ្មី ​សម្រាប់​ប្រកួត​ UCL ​វគ្គ​ខ្វែង​យប់​នេះ!

    UEFA Champions League ​​បាន​ធ្វើ​ដំណើរ​មក​ដល់​ពាក់​កណ្ដាល​ទី​ហើយ​នៅ​សប្ដាហ៍​នេះ។ ដើម្បី​ជា​ការ​អបអរ​ក្រុមហ៊ុន​ Adidas ​បាន​ចេញ​នូវ​បាល់​​​ថ្មី​ សម្រាប់​ការ​ប្រកួត​វគ្គ​ខ្វែង​ ដែល​នឹង​ចាប់​ផ្ដើម​​នៅ​យប់​នេះ​​ ​និង​​សម្រាប់​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ផង​ដែរ។


    ​​បាល់​ថ្មី​នេះ​​មាន​ឈ្មោះ​ថា “Finale Milano” ​​មាន​រំលេច​ជាមួយ​ពណ៌​ស ខ្មៅ និង​ពណ៌​មាស ​និង​រចនា​ម៉ូដ​​បែប​អ៊ីតាលី​នៅ​លើ​នោះ ​ដែល​ជា​កន្លែង​សម្រាប់​​ប្រកួត​ផ្ដាច់ព្រ័ត្រ នា​​កីឡដ្ឋាន​ San Siro ​ទីក្រុង​ Milan។

    ​​ក្រុម​ Chelsea នឹង​ក្លាយ​ជា​ក្រុម​ Premier League ដំបូង​គេ ដែល​​ប្រើ​ប្រាស់​បាល់​នេះ​មុន​គេ ពេល​​ពួកគេ​ប៉ះ​​ក្រុម​ជើង​ឯក​បារាំង​ Paris Saint-Germain ​នៅ​​ទីក្រុង​ប៉ារីស ​ក្នុង​ការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ជើង​ទី​១​នៅ​យប់​នេះ ខណៈ​ដែល​បាល់​​ម៉ូដ​នេះ​ ​នឹង​ប្រើ​រហូត​ដល់​​ប្រកួត​ផ្ដាច់ព្រ័ត្រ​តែ​ម្ដង៕

    2

    3

    4

    5
    • Blogger Comments
    • Facebook Comments
    Item Reviewed: Adidas ​​ចេញ​បាល់​ថ្មី ​សម្រាប់​ប្រកួត​ UCL ​វគ្គ​ខ្វែង​យប់​នេះ! Rating: 5 Reviewed By: Unknown
    Scroll to Top