• ព័ត៌មានថ្មី

    Monday, February 15, 2016

    ស្ទើរ​មិន​ជឿ! Messi​ assist ប៉េណាល់ទី​ឲ្យ​ Suarez ស៊ុត​ហ៊ែតទ្រីក

    ក្រុម​ FC Barcelona ​បាន​បំបាក់​ Celta Vigo​ ៦-១ ក្នុង​ការ​ប្រកួត​ La Liga ​យប់​មិញ​ ​​ប៉ុន្តែ​អ្វី​ដែល​ភ្ញាក់​ផ្អើល​ជាង​នោះ​គឺ​​តារា​ឆ្នើម​ Lionel Messi សុខ​ចិត្ត​ Assist បាល់​ពិន័យ​១១​ម៉ែត្រ​ឲ្យ​មិត្ត​រួម​ក្រុម​ Luis Suarez ​ស៊ុត​ហ៊ែតទ្រីក ជា​ជាង​ស៊ុត​ខ្លួន​ឯង។


    ​៦​គ្រាប់​របស់​ Barca រក​បាន​ដោយ​ Messi ស៊ុត​ហ្វ្រីឃីត​យ៉ាង​អស្ចារ្យ​នៅ​នាទី​១២, Suarez ​ហ៊ែតទ្រីក​នៅ​នាទី (៥៩, ៧៥, ៨១), Ivan Rakitic ​នាទី​៨៤ និង​ Neymar ស៊ុត​ចុង​ម៉ោង​នាទី​៩០+១ ខណៈ​ដែល​ Celta Vigo រក​បាន​១​គ្រាប់ ដោយ John Guidetti ​ទាត់​​បាល់​ពិន័យ​១១​ម៉ែត្រ​នាទី​៣៩។

    ​​សម្រាប់​ Messi បើ​ស៊ុត​​បាល់​ពិន័យ​១១​ម៉ែត្រ​ខ្លួន​ឯង​​បាន​សម្រេច​​យប់​មិញ នឹង​រក​បាន​គ្រាប់​ទី​៣០០​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​ នៅ​​ La Liga ​ប៉ុន្តែ​ខ្សែ​ប្រយុទ្ធ​រូប​នេះ ​សុខ​ចិត្ត​លះ​បង់​ Assist ឲ្យ​មិត្ត​រួម​ក្រុម​វិញ។ រីឯ​ក្រុម​ Barcelona នៅ​តែ​បន្ត​កំពូល​តារាង​ដដែល ដោយ​មាន​៣​ពិន្ទុ​លើ​ Atletico Madrid ​និង​សល់​១​ប្រកួត​ក្នុង​ដៃ​ទៀត៕

    1


    3


    4

    ​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម (ចុច Watch on YouTube)៖


    • Blogger Comments
    • Facebook Comments
    Item Reviewed: ស្ទើរ​មិន​ជឿ! Messi​ assist ប៉េណាល់ទី​ឲ្យ​ Suarez ស៊ុត​ហ៊ែតទ្រីក Rating: 5 Reviewed By: Unknown
    Scroll to Top