• ព័ត៌មានថ្មី

    Wednesday, February 17, 2016

    Zidane ដឹក​នាំ​ Real​ លើក​ដំបូង​នៅ​ UCL អាច​ស៊ី​ Roma បាន​អត់​យប់​នេះ?

    ក្រុម​ជើង​ឯក​រង​អេស្ប៉ាញ​ Real Madrid នឹង​ត្រូវ​លើក​ទ័ព​ធ្វើ​ដំណើរ​ទៅ​កីឡដ្ឋាន​ Stadio Olimpico ​ទីក្រុង​ Rome ​ដើម្បី​ត​ទល់​ជាមួយ​ក្រុម​ជើង​ឯក​រង​អ៊ីតាលី AS Roma ក្នុង​ការ​ប្រកួត​ UEFA Champions League ​វគ្គ​១៦​ក្រុម​ ជើង​ទី​១ ​នា​វេលា​ម៉ោង​០២:៤៥​នាទី​រំលង​អាធ្រាត្រ​យប់​នេះ។


    ​​សម្រាប់​ Zinédine Zidane យប់​នេះ​គឺជា​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​លើក​ដំបូង​ ក្នុង​នាម​លោក​ជា​អ្នកចាត់ការ​ក្រុម និង​តាំង​ពី​ឡើង​ដឹក​នាំ​​ក្រុម​ស្ដេច​ស កាល​ខែ​មករា​មក។ ដូច្នេះ​ចាំ​មើល​ថា អ្នកចាត់ការ​សញ្ជាតិ​បារាំង​រូប​នេះ អាច​​រក​ជ័យ​ជម្នះ​លើក​ដំបូង​របស់​ខ្លួន​នៅ​ UEFA Champions League បាន​ឬ​យ៉ាង​ណា?

    ​សម្ដី​អ្នកចាត់ការ​ក្រុម៖

    4

    ​Luciano Spalletti អ្នកចាត់ការ​ក្រុម​ AS Roma៖ “ខ្ញុំ​គិត​ថា គ្មាន​ក្រុម​ណា​មាន​ប្រៀប​ជាង​គេ ក្រុម​ទាំង​​២​សង្ឃឹម​៥០%​ដូច​គ្នា។ ​ខ្ញុំ​​គ្មាន​គម្រោង​បិទ​ Cristiano Ronaldo ​នោះ​ទេ ហើយ​ខ្ញុំ​ក៏​មិន​​ប្រើ​កូន​ក្រុម​របស់​ខ្ញុំ​៣​នាក់ ទៅ​បិទ​គាត់​ម្នាក់​ដែរ។ ខ្ញុំ​គិត​ថា កីឡាករ​របស់​ខ្ញុំ ​មិន​ចាំ​បាច់​យក​៣​នាក់​ទៅ​បិទ​សមត្ថភាព​របស់​​ Ronaldo ​ម្នាក់​ឡើយ”។

    5

    Zinédine Zidane អ្នកចាត់ការ​ក្រុម​ Real Madrid៖ “Champions League ជា​ការ​ប្រកួត​ប្រជែង​មួយ​ខុស​គ្នា​ឆ្ងាយ​ពី​ La Liga ហើយ​ Roma ជា​ក្រុម​មួយ​ខ្លាំង​ ​ដូច្នេះ​វា​នឹង​ក្លាយ​ជា​ការ​ពិបាក​​សម្រាប់​យើង។ ប៉ុន្តែ​​យើង​បាន​ហ្វឹកហាត់​យ៉ាង​ល្អ និង​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ។ យើង​មាន​សម្ពាធ​បន្តិច​បន្តួច ព្រោះ​យើង​ជា​ Real Madrid ដែល​ចាត់​ទុក​ Champions League ​ជា​​ពាន​រង្វាន់​ដ៏​សំខាន់​បំផុត​របស់​ក្លឹប ​ប៉ុន្តែ​វា​គ្មាន​បញ្ហា​អ្វី​នោះ​ទេ”។

    ជើង​កីឡាករ៖

    3

    ម្ចាស់​ផ្ទះ​ Roma ​​នឹង​អវត្តមាន​​ខ្សែ​ការពារ​ Elio Capradossi (របួស​ជង្គង់) ខណៈ​ដែល​ Daniele De Rossi ​និង​ Francesco Totti ​មាន​បញ្ហា​របួស​កំភួន​ជើង​បន្តិច​បន្តួច តែ​អាច​នឹង​ចូល​​លេង​បាន។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ Roma អាច​ជា៖ Szczęsny; Rüdiger, De Rossi, Manolas; Florenzi, Pjanić, Keita, Nainggolan, Digne; Salah, Džeko។

    6

    ​រីឯ​ក្រុម​ភ្ញៀវ Real ​​នឹង​អវត្តមាន​កីឡាករ​សំខាន់​ Gareth Bale (របួស​កំភួន​ជើង) និង​ Pepe (របួស​ជើង) ​ខណៈ​ដែល​ Marcelo ​ដែល​ត្រឡប់​ពី​របួស​ស្មា​ សង្ឃឹម​អាច​លេង​បាន​យប់​នេះ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ក្រុម​ស្ដេច​ស អាច​ជា៖ Navas; Marcelo/Carvajal, Varane, Sergio Ramos, Danilo; Modrić, Kroos, Isco; James Rodríguez, Benzema, Ronaldo។

    ​ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

    7
    Roma ប្រកួត​ជាមួយ​ Real កាល​ពាន​មិត្តភាព ICC

    – ក្រុម​ទាំង​២​នេះ ធ្លាប់​ប៉ះ​គ្នា​សរុប​​៨​ដង​នៅ​ UEFA Champions League ​ដោយ​ក្នុង​នោះ​ Real ឈ្នះ​៤, Roma ឈ្នះ​៣ និង​ស្មើ​១។ ​ជួប​គ្នា​ចុង​ក្រោយ​​កាល​​ឆ្នាំ​២០០៨ វគ្គ​១៦​ក្រុម​នេះ​ដែរ​គឺ​ Real Madrid ចាញ់​ ២-១ ទាំង​ពីរ​ជើង។
    – Roma ឈ្នះ​តែ​១​ប្រកួត​ប៉ុណ្ណោះ ​ក្នុង​ចំណោម​៦​ប្រកួត​នៅ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល និង​ធ្លាប់​ចាញ់​ Barcelona ៦-១ ផ្ទុយ​ទៅ​វិញ​ Real ឈ្នះ​៥​ប្រកួត​នៅ​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​រដូវ​កាល​នេះ និង​ស៊ុត​​ចូល​គេ​១៩​គ្រាប់។
    – Ronaldo គឺជា​ Top Scorer ក្នុង​ប្រវត្តិសាស្ត្រ​ UEFA Champions League ដោយ​ស៊ុត​សរុប​បាន​៨៨​គ្រាប់ និង​ស៊ុត​១១​គ្រាប់ ក្លាយ​ជា​ Top Scorer បណ្ដោះ​អាសន្ន​នៅ​រដូវ​កាល​នេះ​ផង​ដែរ។
    – Roma ២៥​ប្រកួត​នៅ​លីគ​ Serie A ចាញ់​៤ ​មាន​៤៧​ពិន្ទុ​កំពុង​ឈរ​លេខ​៤ ខណៈ​ដែល​ Real ​២៤​ប្រកួត​នៅ​លីគ​អេស្ប៉ាញ La Liga ​ចាញ់​៣ មាន​​៥៣​ពិន្ទុ ​​ស្ថិត​នៅ​លេខ​៣៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Zidane ដឹក​នាំ​ Real​ លើក​ដំបូង​នៅ​ UCL អាច​ស៊ី​ Roma បាន​អត់​យប់​នេះ? Rating: 5 Reviewed By: Unknown
    Scroll to Top